PDFPrintE-mail

intCon

 

Asian Regional Conference on Public Financial Management Reforms
The Lessons Learnt- Promises and Tears
25-26 November 2014
Phnom Penh, Cambodia

 

For more information and related documents, please download with the links below.

Agenda

Presentation

Supporting Documents

Opening Speech

Closing Remarks

Download (Mirror)

Agenda

Presentation

Supporting Documents

Opening Speech

Closing Remarks


Press Conference

សន្និសីទ​​សារព័ត៌មាន​ស្តីពី​

​​​សន្និសីទ​តំបន់​អាស៊ី​ស្តីពី​ការគ្រប់គ្រ​ងហិរញ្ញវត្ថុសាធារណៈ​

ក្រោម​មូលបទៈ ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​៖ មេរៀន - សង្ឃឹម និង ទឹកភ្នែក

១- ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​កម្ពុ​ជា ​និង​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បានរួមគ្នា​រៀបចំ​សន្និសីទ​តំបន់​​​​អាស៊ី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រោម​មូលបទ “ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​៖​ មេរៀន​ - សង្ឃឹម និង ទឹកភ្នែក​ នៅរាជធានីភ្នំពេញ​ សម្រាប់​រយៈពេ​ល​២ ថ្ងៃ​ និងមាន​អ្នកចូលរួម​​ជិត​២០០ នាក់ មកពី​២០​ ​ប្រទេសនៅតំបន់អាស៊ី​ មក​ពីអង្គការ​អន្តរជាតិ​ និង​មក​ពីគ្រប់ក្រសួង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ គោលបំណង​នៃសន្និសីទ​​​​​​​គឺ  (១)​ដើម្បីចែករំលែក​​ និងដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើការងារ​កែទម្រង់​​ការគ្រប់គ្រង​​ហិរញ្ញវត្ថុសាធារណៈ​ ពិសេស​​ស្វែងយល់​អំពី​​បញ្ហាប្រឈម​ និងកត្តា  ​ដែលអាច​នាំ​ទៅដល់​​បរាជ័យ​ដែលគួរជៀសវាងរវាង​​បណ្តាប្រទេស​​អាស៊ី​  (២)ដើម្បី​បង្កើត​ជា បណ្តា​ញទំនាក់ទំនង​រវាង​មន្ត្រីជំនាញជាន់ខ្ពស់​ និងអ្នកជំនាញ​អន្តរជាតិ​ក្នុងផ្នែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​​​ ពិសេស​ការងារកែទម្រង់​ក្នុងគោលដៅ​បង្កលក្ខណៈងាយស្រួល​ និងទាន់ពេល​វេលា​ក្នុងការ ចែករំលែក​បទ​ពិសោធន៍​ទៅវិញទៅមក និង​ (៣)ដើម្បី​ប្រមូល​បានធាតុ​ចូលបន្ថែមទៀត​សម្រាប់​​ការរៀបចំ​សម្រួចទិសដៅ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ដំណាក់កាលទី​៣ នៃកម្មវិធី​​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​​ ដែល​បាន​ និងកំពុង​ត្រៀមរៀបចំក្នុងគោលដៅ​ដាក់ឱ្យ​អនុវត្ត​នៅដើមឆ្នាំ​ ២០១៦ ខាងមុខ បន្ទាប់​ពីបន្ទាប់​ដំណាក់​កាល​២ នឹងត្រូវបានបញ្ចប់​នៅដំណាច់​ឆ្នាំ​​២០១៥។

២- ប្រធានបទ​សំខាន់​ក្នុងការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ត្រូវបាន​លើកយក​មកពិ​ភាក្សា​យ៉ាង​ផុស​ផុល​  យ៉ាង​ល្អិតល្អន់ ​ និង​ប្រកបដោយ​​ផលិតភាព​   និងផ្លែផ្កា​   តាមរយៈ​​ការចាប់​ផ្តើម​​ពីការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​​ជាន់ខ្ពស់​​​​​ និងដែល​មានបទពិសោធន៍​ បន្ទាប់មកមាន​ការពិភាក្សា​ និងផ្តល់​យោបល់​ដោយ​ក្រុមអ្នក​ជំនាញ​ដែល​មានបទពិសោធន៍​ផ្សេងទៀត  មុននឹង​ឈាន​ដល់​សំនួរ​ចម្លើយ​នៃ​អង្គសន្និសីទទំាងមូល ហើយ​ចុងក្រោយ ​គឺការ​បូកសរុប​របស់​ប្រធាន​ក្រុម​ពិភាក្សា​នៃវគ្គនីមួយៗ។ ប្រធាន​បទដ៏មានសារសំខាន់​ចំនួន​​៦ ដែលត្រូវ​បានលើក​យកមក​ពិភាក្សា​នៅក្នុង​សន្និសីទ​រយៈពេល​២ ថ្ងៃ​កន្លងទៅ នេះរួមមាន៖

​() អភិក្រមជាជំហាននៃកំណែទម្រង់ៈ ផ្តោ​តការពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ​កែទម្រង់​ដែល​ត្រឹមត្រូវ​​​ សមស្រប ស័ក្តិសិទ្ធ​ និងប្រសិទ្ធភាព  ពិសេស​ពិភាក្សា​ដកពិសោធន៍​អំពី​កត្តាជោគជ័យ និង​កត្តា​បរាជ័យ​នៃការកែទម្រង់​ការគ្រង់គ្រង​ហិរញ្ញវត្ថុ​ - អភិក្រម​ជាជំហាន, អភិក្រម​ដឹកមុខ​ដោយមហិច្ឆតា​ ឬ ផ្តើម​ពី មូលដ្ឋាន​ចាំបាច់​មុន, អភិក្រម​ដឹកមុខ​ដោយ​បច្ចេកវិទ្យាព័ត៌មាន​  (វាគ្មិនៈ កម្ពុជា និង​មូលនិធិរូបិយវត្ថុ​អន្តរ​ជាតិ​​)

() ការគ្រប់គ្រងសមិទ្ធកម្មនិងការកែទម្រង់ការរៀបចំថវិកាៈ ផ្តោ​ត​ការពិភាក្សា​ទៅលើ​​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ការកែទម្រង់​ទៅរក​ការគ្រប់គ្រង​ដោយ​សមិទ្ធកម្ម - លទ្ធផល ពិសេស​ ពិភាក្សា​លើបទពិសោធន៍​នៃ​បណ្តា​ប្រទេស​ដែលបាន​ និង​កំពុង​ឆ្លងកាត់ - កត្តា​ជោគជ័យ​​ និងកត្តា​បរាជ័យ​ជៀសវាង​ (វាគ្មិនៈ ឥណ្ឌា និង​ម៉ាឡេស៊ី)

() ការធ្វើទំនើបកម្មការអនុវត្តថវិកាៈ ផ្តោតលើការពិភាក្សា​ទៅលើ​ការកាត់បន្ថយ​ការត្រួតពិនិត្យ​ពីថ្នាក់​កណ្តាល​ ដោយផ្តល់​ភាពទន់ភ្លន់ដល់អង្គភាពផ្តល់​សេវាសាធារណៈ​ផ្ទាល់ និងការពង្រឹង​ការងារ​សវនកម្ម​​ផ្ទៃក្នុង​ (វាគ្មិនៈ មូលនិធិ​រូបិយវត្ថុអន្តរជាតិ ឥណ្ឌូនេស៊ី ជប៉ុន)

() ឧបករណ៍វាយតម្លៃ និងការរួមចំណែករបស់វាក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA): ផ្តោតការពិភាក្សា​ទៅលើ​ឧបករណ៍​ និងយន្តការ​សម្រាប់​វាយតម្លៃ​​សុខភាព​នៃប្រព័ន្ធ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស​ពិ​ភាក្សា​លើ​​ប្រសិទ្ធ- ភាព​ និងអត្ថ​ប្រយោជន៍​នៃការប្រើប្រាស់​ឧបករណ៍ទំាងនេះ​សម្រាប់​វាយតម្លៃ​ (វាគ្មិនៈ មូលនិធិរូបិយ​វត្ថុ​សាធារណៈ កម្ពុជា ម៉ាល់ឌីវស៍)

() ការកែទម្រង់សហគ្រាសសាធារណៈ ផ្តោត​ការពិភាក្សាទៅលើប្រសិទ្ធភាព​នៃការប្រតិបត្តិ​ការ​ និងការ​ផ្តល់​សេវាសាធារណៈ​របស់​សហគ្រាស​សាធារណៈ​ ព្រមទំាង​​ភាពចំាបាច់​នូវការ​បង្កើត​ក្របខណ្ឌ​គោល​នយោបាយ​ និងយន្ត​ការ​តាមដាន​ត្រួតពិនិត្យ​ថ្មី (វាគ្មិនៈ ជប៉ុន ធនាគារ​ពិភពលោក ឥណ្ឌា)

() ការគ្រប់គ្រងការធ្វើវិសហមជ្ឈការហិរញ្ញវត្ថុៈ ផ្តោត​ការពិភាក្សា​ទៅលើ​អភិក្រម​ដែលសម​ស្រប​ប្រសិទ្ធភាព បញ្ហាប្រឈម និងហានិភ័យ​ក្នុងការធ្វើ​វិសហមជ្ឈការ​ និងវិមជ្ឈការហិរញ្ញវត្ថុ​នៅរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (វាគ្មិនៈ វៀតណាម និងធនាគារ​អភិវឌ្ឍន៍អាស៊ី)

- ជាលទ្ធផល សន្និសីទ​រយៈពេល​២ ថ្ងៃនេះ សម្រេច​បាន​នូវផ្លែផ្កាធំៗ ដូចខាងក្រោម៖

(១) បានចែករំលែក​ និងទទួល​បទពិសោធន៍​ទំាងល្អ និង​មិនល្អ សម្រាប់បន្តដំណើរការកំណែទម្រង់​របស់ខ្លួន​ ប្រកបដោយ​សង្ឃឹម និងជោគជ័យ ព្រមទំាង​​កាត់បន្ថយ​ទឹកភ្នែក និងបរាជ័យ​

(២) បានបង្កើ​តនូវបណ្តាញទំ​នាក់ទំនង​រវាង​អ្នកជំនាញ​ការជាន់ខ្ពស់​ក្នុងផ្នែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ពិសេស​ការងារកែទម្រង់​ទាំងក្នុងរដ្ឋាភិបាល អង្គការអន្តរជាតិ និងជំនាញ​ការអន្តរជាតិ

(៣)  បានធ្វើ​ឱ្យ​ប្រទេស​ក្នុងតំបន់កាន់តែ​មានឱកាស​ស្វែងយល់​ពីគ្នាទៅវិញទៅមក និងដក​ពិសោធន៍​ពីគ្នាទៅវិញទៅមក​

(៤)  ជាឱកាស​សម្រាប់កម្ពុជា​បង្ហាញ​កំណែទម្រង់​របស់​ខ្លួន និង​ប្រមូល​ធាតុចូល​​សម្រាប់​​ការរៀបចំ​​​សម្រួច​​ទិសដៅ​យុទ្ធសាស្ត្រ​ និង​ការរៀបចំ​​ផែនការ​​សកម្មភាព​កំណែទម្រង់​សម្រាប់​​ជំហាន​បន្ទាប់ ហើយក៏​ធ្វើឱ្យ​​គេកាន់តែ​ស្គាល់កម្ពុជា

(៥)  មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បានស្វែង​យល់​កាន់តែ​ច្បាស់​​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ធារណៈ និង​កំណែ​ទម្រង់​

៤- ជំហាន​បន្ទាប់ៈ តើយើង​​នឹងធ្វើអ្វីទៀត​ក្រោយ​ពីសន្និសីទ​នេះទៅ? ដោយ​មាន​ការវាយតម្លៃ​ខ្ពស់​ចំពោះ​​អត្ថប្រយោជន៍​ និង​ការចង់​បានរបស់​មជ្ឈដ្ឋានជាច្រើន​នៃសន្និសីទ​បែបនេះ និងស្រប​តាម​គោលដៅ​នៃ​​កម្មវិធី​​​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​យើង​ផងនោះ យើងបាន​ចាត់ទុកថា សន្និសីទនេះ​គ្រាន់តែ​ជាការចាប់​ផ្តើម​បើកឆាកតែប៉ុណ្ណោះ​ ហើយយើង​​នឹងរៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​បែបនេះ​ជាច្រើនបន្តៀត ទំាងនៅក្នុង​កម្រិតតំបន់ កម្រិតថ្នាក់ជាតិ កម្រិត​តាមវិស័យ កម្រិត​អន្តរក្រសួង និងកម្រិត​ក្រសួង​ក្នុង​គោលដៅ​​បង្កើនការផ្សព្វផ្សាយ បង្កើន​ការយល់ដឹង​ និងបង្កើន​​ការចូល​រួម​ពីគ្រប់​មជ្ឈការ​ទំាងនៅក្នុង​​រដ្ឋាភិបាល និងសង្គមទំាងមូល  ព្រោះការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ គឺជា​ការងារ​របស់​យើង​​ទំាងអស់​គ្នា ហើយ​​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ បានចាត់​ទុកថា ការកែទម្រង់ ​គឺជា​ការងារ​ស្លាប់រស់របស់​រាជរដ្ឋាភិបាលកម្ពុជា៕


Photo Gallery

intCon_sm

intCon_sm2

intCon_sm3

intCon_sm4

intCon_sm5

intCon_sm6

intCon_sm7