PDFPrintE-mail

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៦

សេចក្តីប្រកាសព័ត៌មាន

     រយៈពេល ២ ថ្ងៃ, ថ្ងៃទី​ ២១­-២២ ខែ ​មីនា ឆ្នាំ ​២០១៦, នៃពិធី​ប្រកាស​ដាក់ឱ្យអនុវត្តកម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​  ​ដំណាក់កាលទី​ ៣ គឺ​ “ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោល​នយោបា​យ” និងកិច្ចប្រជុំ​ត្រួតពិនិត្យ​វាយ​តម្លៃ​វឌ្ឍនភាព​ប្រចំា​ឆ្នាំ​ ២០១៦, គណៈកម្មាធិ​ការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ​​​ (Public Financial Management Reform Program Steering Committee) រួមជាមួយ​ក្រសួង-ស្ថាប័ន ក៏ដូចជាដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធ បានការធ្វើបទបង្ហាញ, បទអន្តរាគមន៍ និង​ពិភាក្សា ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តអនុវត្តចាំបាច់ សម្រាប់ជាគន្លឹះជោគជ័យក្នុងការដាក់ឲ្យអនុវត្តកម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាលទី​ ៣ ដែលសម្ដេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា​​ បានប្រកាស​ដាក់​​ឱ្យ​​អនុវត្តកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦ ដូចខាងក្រោម៖

    ដូច​ដែលឯកឧត្តម​បណ្ឌិត អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានគូស​បញ្ជាក់ ការងារអាទិភាព សមាសធាតុគន្លឹះ​ដែល​ចំាបាច់សម្រាប់ឈាន​ទៅចាប់ផ្តើម​ដំណាក់កាលទី ​៣, ទន្ទឹមនឹងបន្តសកម្មភាពក្នុងការគាំទ្រ និងពង្រឹងនូវភាពទុកចិត្តបាននៃថវិកា ក៏ដូចជាគណនេយ្យភាពហិរញ្ញវត្ថុ, គឺ​ ការចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់ការគ្រប់គ្រង​​ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់​កាល​ទី ១, ការដាក់ឱ្យ​អនុវត្ត​មាតិកា​ថវិកាថ្មី និងប្លង់គណនីថ្មី និងការរៀបចំ​ និងការអនុវត្ត​ថវិកា​កម្មវិធី​ជា​ជំហានៗ​ នៅតាមក្រសួង-ស្ថាប័ន ​។ ក្នុងន័យនេះ, ការងារប្រតិបត្តិសម្រាប់កែទម្រង់ក្នុងដំណាក់កាលទី ៣ គឺ៖

១. ពង្រឹងបន្ថែមនូវសមិទ្ធិផលដែលសម្រេចបានក្នុងដំណាក់កាលមុន រួមមាន៖

- បន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ក្នុងនោះ ពង្រឹងការព្យាករចំណូល-ចំណាយ, ពង្រឹងការអនុវត្ត កម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស,

- បន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងនោះ ពង្រឹងការអនុវត្តប្រព័ន្ធ FMIS ជំហានទី​១ និង ពង្រឹងការអនុវត្ត FMIS នៅតាមគ្រប់ក្រសួងស្ថាប័ន ។

២. ស្ថាបនាសមិទ្ធផលដែលត្រូវសម្រេចឲ្យបានក្នុងដំណាក់កាលបច្ចប្បន្ន គឺការផ្សារភ្ជាប់ថវិកា ទៅនឹង គោលនយោបាយ តាមរយៈ៖

-   ការអនុវត្តថវិកាកម្មវិធីពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន នៅឆ្នាំ ២០១៨,

-   ក្របខ័ណ្ឌថវិការយៈពេលមធ្យមត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រី, និង

-   ផែនការយុទ្ធសាស្ត្រថវិកាត្រូវបានរៀបចំ និងអនុវត្តប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព

៣. រៀបចំត្រៀមកសាងសមិទ្ធិផលថ្មីៗ នៅដំណាក់កាលខាងមុខ រួមមាន ក្របខ័ណ្ឌថវិកា, ក្របខ័ណ្ឌ គណនេយ្យភាព និងក្របខ័ណ្ឌសវនកម្ម ដោយផ្អែកលើសមិទ្ធិកម្ម ។ និង

៤. បង្កើនប្រសិទ្ធភាពនៃការគាំទ្រដល់កម្មវិធីកែទម្រង់ រួមមាន ពង្រឹងភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង សមត្ថភាពបច្ចេកទេស ភាពជាម្ចាស់ការទទួលខុសត្រូវ មានសមានគតិភាពជាមួយនឹងការ គាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

     ជាមួយគ្នានេះ, ​ត្រូវអន្តរសកម្ម​រវាងកម្មវិធីកែទម្រង់​ទំាង​៣ គឺ កម្មវិធី​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​, កម្មវិធី​ជាតិកំណែទម្រង់​រដ្ឋបាល​សាធារណៈ និង​កម្មវិធី​កែទម្រង់​សម្រាប់ការអភិវឌ្ឍន៍​តាម​បែបប្រជាធិប​​​​​តេយ្យ​នៅថ្នាក់ក្រោមជាតិ​ ដែលទាមទារ​ឱ្យ​មានកិច្ចសហការ​ និង​កិច្ចសម្របសម្រួល​កាន់តែជិតស្និទ្ធបន្ថែមទៀត​ ដើម្បី​បង្កើន​សង្គតិភាព, ភាពប្រឡាក់ក្រឡាគ្នា, ​សមាន​គតិភាព​ និងសុខដុមនីយកម្ម​នៃ​ការកែទម្រង់​ទំាង​បី ។

     ជារួម, អាចនិយាយបានថា ការចាប់ផ្តើមដំណាក់កាលទី ៣ “ការផ្សាភ្ជាប់ថវិកាទីនឹងគោលនយោបាយ” ចាប់ពីឆ្នាំ ២០១៦ នេះតទៅ គឺជាការបោះជំហានដ៏ត្រឹមត្រូវ និងនៅក្នុងពេលវេលាដ៏សមស្រប ។ ជាមួយគ្នានេះ, លោក Alassan Sow, នាយកប្រតិបត្តិ នៃពិភពលោកប្រចាំនៅកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន ក្នុងការអនុវត្តន៍កម្មវិធីការកែទម្រង់ការគ្រប់គ្រងសាធារណៈក្នុងរយៈកាលកន្លងមក ដោយគូសបញ្ជាក់​ពីការ​សាទរ​ដល់ក្រសួងសេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ​ ដោយ​​លើកឡើង​ម្តងទៀតថា ដៃគូអភិវឌ្ឍន៍ទំាងអស់​មានការ​ត្រេកអរ​ខ្លាំង និងនៅតែប្តេជ្ញាចិត្ត​ ក្នុងការគំាទ្រ​ដល់​របៀបវារៈ​នៃការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់រាជរដ្ឋាភិបាល  ។

     កិច្ចប្រជុំក៏បានប្តេជ្ញា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីការបំពេញមុខងារ និងភារកិច្ចនៃតួអង្គសំខាន់ៗទាំងអស់នៃប្រព័ន្ធថវិកាថ្មី ដែលរួមមាន និម្មាបនករនៃ​ប្រព័ន្ធ, ប្រតិបត្តិករនៃប្រព័ន្ធ, ស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល លើការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅចំពោះមុខប្រជាជនទូទាំងប្រទេស, ក្រសួង-ស្ថាប័នទាំងអស់ត្រូវ​ខិតខំលើកកម្ពស់​ភាពជាម្ចាស់​, ស្ថាបនា​ភាពជាអ្នកដឹកនាំ​, ពង្រឹង​សមត្ថភាព​គ្រប់គ្រង និង​បង្កើន​សមត្ថភាព​ជំនាញ​នៃ​មន្ត្រីរាជការក្រោមឱវាទឱ្យ​កាន់តែ​ប្រសើរឡើង​ និងការទទួលខុសត្រូវខ្ពស់​  ។

កំណត់សម្គាល់

សុន្ទរកថា​  និង​ឯកសារ​ទំាងអស់​អាច​ទាញ​យកបានពីគេហទំព័ររបស់៖

- ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​: www.mef.gov.kh, និង

​- អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​: www.pfm.gov.kh។​

..................................................................................................................................................................................................................................

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦

សេចក្តីប្រកាសព័ត៌មាន

         ក្នុង​រយៈពេលពេញមួយថ្ងៃនេះ, ថ្ងៃទី ២​១ ខែ​ មីនា ឆ្នាំ​ ២០១៦ នៃពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ដំណាក់កាលទី​ ៣ នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​  និងកិច្ចប្រជុំ​ត្រួតពិនិត្យ​វាយ​តម្លៃវឌ្ឍនភាព​ប្រចំា​ឆ្នាំ​ ២០១៥ ដែលរៀបចំដោយគណៈកម្មាធិ​ការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​​ (Public Financial Management Reform Program Steering Committee) កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា​លើ​វឌ្ឍនភាព ​និងបញ្ហា​ប្រឈម​ ក្នុងការអនុវត្ត​កម្មវិធីកែទម្រង់ក្នុងរយៈកាលកន្លងមក ដើម្បី​​កំណត់​គោលដៅ​​​សម្រាប់​ជំហាន​បន្ទាប់​។ ជាមោទនៈភាពនៅក្នុងរយៈពេលជាង​​ ១០ឆ្នាំ ​នៃការអនុវត្ត​កម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​តាមរយៈការដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី ១ កាលពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨ រាជរ​ដ្ឋាភិ​បាល​​បានកសាង​ និងសម្រេច​បានជាសារវន្ត​នូវមូលដ្ឋាន​នៃ “ភាពជឿទុកចិត្តនៃថវិកា” តាមរយៈការផ្តល់អាទិភាព បន្ទាន់លើ ការងារពង្រឹងការប្រមូលចំណូល និងការគ្រប់គ្រងចំណូល ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងការកែលម្អនីតិវិធីនៃការអនុវត្តថវិកា ។ ឈលើមូលដ្ឋានខាងលើ រាជរ​ដ្ឋាភិ​បាល​​បានបន្តដាក់ ឲ្យអនុវត្តដំណាក់កាលទី ២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ​២០១៥ ដោយសម្រេចឲ្យបាននូវការបង្កើន​ “គណនេយ្យភាព​ហិរញ្ញវត្ថុ” ​ ដោយផ្តោតជាសំខាន់ក្នុងការរៀបចំលម្អ ព្រមទាំងការកត់ត្រា និងធ្វើ របាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុឲ្យកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា ស្របតាមស្តង់ដារអន្តរជាតិ។

   ថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់ថ្មីមួយទៀត គឺការដាក់ឲ្យអនុវត្តដំណាក់កាលទី ៣ “​ការផ្សារភ្ជាប់ថវិកា​ទៅនឹង​គោលនយោបាយ”  គឺជា​ជំហាន​កែទម្រង់​​មួយថ្មី​ទៀតដោយធ្វើការផ្លាស់ប្តូរមួយចំណែកម្តងៗ នៃប្រព័ន្ធថវិកាបច្ចុប្បន្ន តាមប្រកាសដាក់ឲ្យអនុវត្តមាតិកាថវិកាថ្មី, ស្តង់ដារគណនេយ្យ និងប្លង់គណនេយ្យថ្មី, អង្គភាពថវិកា និងនីតិវិធីថ្មីនៃការអនុវត្តថវិកា រួមជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី ១ ព្រមទាំងចាប់ផ្តើមពង្រឹង និងពង្រីកប្រព័ន្ធ “ថវិកាកម្មវិធី” ពេញលេញ, ជាជំហានៗ, ទៅក្នុងចំណោមក្រសួង-ស្ថាប័នរដ្ឋ គ្រប់ថ្នាក់, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ដោយចាប់ផ្តើមពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨ ស្របតាម “ទស្សទានស្តីពីទិសដោយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៣-២០២០” ក្នុងគោលដៅបោះជំហានឆ្ពោះទៅកាន់ការប្រែប្រព័ន្ធថវិកាទាំងស្រុងពី “ប្រព័ន្ធថវិកាផ្តោតលើធាតុចូល និងមជ្ឈការ ទៅជាប្រព័ន្ធថវិកាផ្តោតលើលទ្ធផល ឬធាតុចេញ និងវិមជ្ឈការ”

       ដូចដែល សម្តេច​តេជោនាយករដ្ឋមន្ត្រី​ បានគូស​បញ្ជាក់​ថា​ “​​ថវិកា គឺជា ឧបករណ៍​នគោលនយោបាយ”,​ ​​រាជរដ្ឋាភិបាល​ត្រូវមាន​គោលនយោបាយ​ និងថវិកា​សម្រាប់​អនុវត្ត​ន៍​ច្បាស់លាស់ ដើម្បី​ អភិវឌ្ឍន៍ ហើយ ​ក្រសួង-ស្ថាប័នទំាង​អស់​​ ​ត្រូវធ្វើការ​កែលម្អ​ និង​ពង្រឹង​ថែមទៀត​ ក្នុងការកំណត់គោលនយោបាយ​ យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាពរបស់ខ្លួន​ ដើម្បី​ធានា​សង្គតិភាព​, ភាព​ត្រឹមត្រូវ​, ច្បាស់លាស់​, និងភាពអាចវាស់វែង​បាន​នូវ​លទ្ធផល ឬ សមិទ្ធកម្ម​​បាន​ ព្រមទំាងហ៊ានធ្វើ-ហ៊ាន​ទទួលខុសត្រូវ ​​។​ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន​ទំាង​អស់ ​​ត្រូវរៀបចំ​ប្រែក្លាយ​​ការបណ្តុះ​បណ្តាល​សមត្ថភាព​ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គតិយុត្តសម្រាប់​​អនុវត្ត​ប្រព័ន្ធថវិកា​ថ្មី គឺ “​ថវិកា​កម្មវិធី” ។

       ក្នុងន័យនេះ, ឯកឧត្តម​បណ្ឌិត អូន ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានគូសរំលេចថា ដើម្បីធានា​បាននូវសង្គតិភាព ​​និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្សារ​ភ្ជាប់​ថវិកា​ទៅនឹងគោលនយោបាយ​, ​ចាំបាច់​ត្រូវពិនិត្យ និង​កែលម្អ​បន្ថែម, ក្នុងពេលដំណាលគ្នា​, ទំាង​ការ​រៀបចំ​ និងការអនុវត្ត​ថវិកា​, ទំាង​រចនាសម្ព័ន្ធ​​ស្ថាប័នគ្រប់គ្រង​, សំដៅ​ធានានូវ​ការបន្ស៊ី​គ្នា និង​ការឆ្លងឆ្លើយ​គ្នារវាងថវិកា​ជា មួយ​នឹងគោលបំណង​គោលនយោបាយ​ ព្រមទំាង​រចនាសម្ព័ន្ធ​ស្ថាប័ន ដែល​ជា​​យន្តការ​អនុវត្តគោល​នយោបាយ ។​ ជាមួយគ្នានេះ, ការអនុវត្តត្រូវគួបផ្សំ​គ្នារវាង​អភិក្រម “​ពី​លើចុះក្រោម”   និង  “​ពី​ក្រោមឡើងលើ” ​ដោយ​ក្រសួងសេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ជាអ្នកដឹកនាំរៀបចំ  “​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​” និង “​ក្របខ័ណ្ឌ​ថវិកា​រយៈពេល​មធ្យម”​ ជាដើម ​ហើយក្រសួង-ស្ថាប័ន​ជំនាញ​ត្រូវ​មាន​​“ផែនការ​យុទ្ធសាស្ត្រ​​​​​​​​ថវិកា” និង “គម្រោង​ថវិកា​កម្មវិធីប្រចំាឆ្នាំ” ជាដើម

          ជារួម, មកដល់បច្ចុប្បន្ននេះ, វឌ្ឍនភាព​នៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​បាន​​ទទួលបាន​ការគាំទ្រ​ពីដៃគូ​អភិវឌ្ឍន៍​ ដោយឯកឧត្តម​ George Edgar ​អគ្គរដ្ឋទូត និងជា​ប្រធាន​សហភាពអ៊ឺរ៉ុប​ប្រចំា​នៅកម្ពុជា និង​ជាតំណាងដៃគូអភិវឌ្ឍន៍​​បានវាយតម្លៃខ្ពស់ និង​គូសបញ្ជាក់ថា ដៃគូអភិវឌ្ឍន៍​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​​អមដំណើរ​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​ការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ឱ្យស៊ីជម្រៅ​និង​ខ្លាំ​ង​ក្លា​បន្ថែមទៀត ។ ជាពិសេស ​សហភាពអ៊ឺរ៉ុប​ នឹងផ្តល់​ការគំាទ្រ​ចាប់ពី​ឆ្នាំ​ ២០១៦ នេះ​ តាមរយៈ​ថវិកាគំាទ្រ​ (Budget Support Modality) ដោយ​ប្រើប្រាស់​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​​ផ្ទាល់​ ។

កំណត់សម្គាល់

សុន្ទរកថា​  និង​ឯកសារ​ទំាងអស់​អាច​ទាញ​យកបានពីគេហទំព័ររបស់៖

-   ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​: www.pfm.gov.kh, និង

-   អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​: www.mef.gov.kh

 

..................................................................................................................................................................................................................................

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦

សេចក្តីប្រកាសព័ត៌មានស្តីពី

កិច្ចប្រជុំ​គណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

     នៅព្រឹកថ្ងៃទី  ០៣ ខែ មីនា ឆ្នាំ ២០១៦​, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  មានរៀបចំកិច្ច-ប្រជុំ​គណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Reform Program “PFM” Steering Committee) ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជាប្រធានគណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​   និងមានការអញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំ​ ជាសមាជិក និង​មន្ត្រីមកពី​គ្រប់​ក្រសួង-ស្ថាប័ន ដែលជាសមាជិក​គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈទាំងអស់ ។

     កិច្ចប្រជុំនេះ រៀបចំឡើង​ដើម្បី​​ត្រួត​ពិនិត្យអំពីវឌ្ឍនភាព​ប្រចាំត្រីមាសទី​ ៤ និង​ប្រចំាឆ្នាំ​ ២០១៥ នៃកម្មវិធី​កែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​​​​សាធារណៈ​ ដែលបាន និងកំពុង​អនុវត្តដោយគ្រប់ក្រសួង-​ស្ថាប័ន​ទាំ​​​ង អស់ ក៏ដូចជា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​ប្រធានបទសំខាន់ៗ  ដែលជាកម្មវត្ថុសម្រាប់ពិធី​​ប្រ​កាស​ដាក់​ឱ្យ​​អនុវត្ត​ដំណាក់កាលទី​ ៣​​ និង កិច្ច​ប្រជុំ​​​​​ត្រួតពិនិត្យ​វាយតម្លៃវឌ្ឍនភាពប្រចំាឆ្នាំ ២០១៥​​​​​ នៃ​កម្ម​វិធី​កែ​ទម្រង់​​ការគ្រប់គ្រង​​​ហិរញ្ញវត្ថុ​សាធារណៈ​ ដែលគ្រោងនឹងប្រារព្ធនៅក្នុងពេលឆាប់ៗខាងមុខនេះ ។​​​ ​​​​​​​​ប្រធានបទសំខាន់ៗ​ ខាងក្រោមត្រូវ​បាន​លើកឡើង​៖

     ១.ត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាព​ប្រចាំត្រីមាសទី ៤ និង​ប្រចំា​​​ឆ្នាំ ២០១៥៖

     ជាលទ្ធផលជារួម, អង្គប្រជុំបានឯកភាពលើរបាយការណ៍វឌ្ឍនភាពដែលបានបង្ហាញជូន ដោយក្នុងនោះ​លទ្ធផលសម្រេច​បានជាវិជ្ជមានច្រើនៅតាមផ្នែកសំខាន់ៗនៃការអនុវត្តកម្មវិធី ដោយក្រសួង-ស្ថាប័ន បានអនុវត្តការងារកែទម្រង់ជាច្រើន ក្នុង​ការកសាង កែលម្អ​ប្រព័ន្ធ និងយន្តការនៅតាមក្រសួង-ស្ថាប័ន ក្នុងការពង្រឹងការកៀរគរចំណូល, ការកសាង​នូវប្រព័ន្ធ​កត់ត្រា និងរបាយការណ៍ត្រួតពិនិត្យជាដើម ដែលឆ្លើយតបទៅនឹង​ឯកសារ​ទស្សនាទាន​ស្តីពី​ទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា​ឆ្នាំ ​២០១៣-២០២០ ។ លទ្ធផលនេះបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃ​ចំណូលក្នុង​ស្រុកជាក់ស្តែង​ ។ ​​កិច្ចប្រជុំក៏បានផ្តល់ អនុសាសន៍កែលម្អថ្មីៗបន្ថែមទៀតផងដែរ​​ ។

     វឌ្ឍនភាពនេះ គឺជាមូលដ្ឋាន​ក្នុងការវាយតម្លៃ​ពី​ស្ថានភាព​ និង​​សមត្ថភាព ក្នុងការអនុវត្តកម្មវិធីកែ-ទម្រង់​ដែល​បោះជំហានបាន​ដោយរលូន​ពី​ដំណាក់កាលទី​ ២ ឆ្ពោះ​ទៅដំណាក់កាលទី ​​៣ នៃ​កម្ម​វិធី​កែទម្រង់​ការគ្រប់គ្រង​​​ហិរញ្ញវត្ថុ​សាធារណៈ​ ដែលនឹងឈានមកដល់នាពេល​ខាង​មុខ​​​​​នេះ​​​​បាន ។

     ២. របៀបវារៈនៃ​ការត្រៀមសម្រាប់រៀបចំពិធី​​ប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី និង កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍន​​ភាព​​ប្រចំាឆ្នាំ២០១៥​​​​​ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​​​ហិរញ្ញវត្ថុសាធារណៈ៖

    អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈនៃការរៀបចំពិធី​​ប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី និង កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាព​​ប្រចំាឆ្នាំ២០១៥​​​​​ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង​​​ហិរញ្ញវត្ថុសាធារណៈ  ដែលគ្រោងនឹងរៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​ ២១-២២ ខែ មីនា ឆ្នាំ​ ២០១៦ ខាងមុខ ។​​​​​​​​

     ជាមួយគ្នានោះ, កិច្ចប្រជុំ​ក៏​បានប្រមូលនូវ​ធាតុ​ចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និងខ្លឹមសារឯកសារសម្រាប់​អនុវត្តបន្ត ដោយ​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តល់​អនុសាសន៍ ​​និងណែនាំ​ជាវិធានការណ៍​អនុវត្ត​បន្ត​ទៀត ជាពិសេស ឯកឧត្តមបណ្ឌិត បាន​អំពាវ​នាវឱ្យគ្រប់ក្រសួង-​ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុក​ដាក់ខ្ពស់​ ចូលរួមអនុវត្តកម្មវិធីកែទម្រង់នេះ ដែលជាកម្មវិធីជាអាទិភាពមួយក្នុងចំណោមកម្មវិធីកែទម្រង់ចម្បងទាំងបីរបស់រាជរដ្ឋាភិបាល ៕

..................................................................................................................................................................................................................................

សេចក្តីប្រកាសព័ត៌មាន

កិច្ចពិភាក្សាការងារជាមួយឯកឧត្តម គ្រីស្តូហ្វ័រ ចច អេហ្កា (Christopher George Edgar) ឯកអគ្គរដ្ឋទូតវិសាមញ្ញ

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គ្រីស្តូហ្វ័រ ចច អេហ្កា (Christopher George Edgar) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សហភាពអឺរ៉ុបនៅកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំ សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល, ជាពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងពេលថ្មីៗកន្លងទៅនេះ សហភាពអ៊ឺរ៉ុបបានផ្តល់ទឹកប្រាក់ប្រមាណជា ២១ លានអ៊ឺរ៉ូ ជាហិរញ្ញប្បទានក្រោមលក្ខណៈជាថវិកាគំាទ្រ (Budget Support) ដល់ កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា សម្រាប់អនុវត្តចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ ។

ឯកឧត្តម គ្រីស្តូហ្វ័រ ចច អេហ្កា បានមានប្រសាសន៍ថា សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការងារកែទម្រង់សំខាន់ៗទំាងឡាយ និងគូសបញ្ជាក់នូវគោលជំហរច្បាស់លាស់ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះដែរ, ឯកឧត្តម ក៏បានលើកសំណើ និងផ្តល់អនុសាសន៍កែលម្អចំនួន ក្នុងគោលដៅឈានទៅសម្រេចបានជាស្ថាពរនូវក្របខ័ណ្ឌវាយតម្លៃសមិទ្ធកម្ម (Performance Assessment Framework) ដែលជាសូចនាករសមិទ្ធកកម្មគន្លឹះនៃការវាយតម្លៃរួមគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ប្រកបដោយសុក្រឹត្យភាព ។

ជាមួយគ្នានេះបន្ថែមលើការវាយតម្លៃខ្ពស់ ចំពោះសហភាពអឺរ៉ុបដែលបានចូលរួមចំណែកដល់ កិច្ចអភិវឌ្ឍនៅកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការផ្តល់ហិរញ្ញប្បទានក្រោម ទម្រង់ជាមូលនិធិទ្រទ្រង់ថវិកា ដែលនឹងជំរុញការគាំទ្ រការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏នឹងពិនិត្យ ពិចារណា ដើម្បីពង្រឹងនូវយន្តការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការអនុវត្តថវិកាហិរញ្ញប្បទាននេះអាចប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៕

............................................................................................................................................................................................................................................................................

សេចក្តីប្រកាសព័ត៌មាន

សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេស អង្គការ UNICEF បានរៀបចំ “សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ចំនួនប្រមាណជាង៦០០ នាក់ ។

សិក្ខាសាលាពេញមួយថ្ងៃនេះ រៀបចំឡើងចំពេលដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន និងកំពុងបញ្ចប់ដំណាក់កាលទី ២ “គណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាច់ឆ្នាំ ២០១៥ និងត្រៀមបោះជំហានឆ្ពោះទៅកាន់ដំណាក់កាលទី ៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” នាឆ្នាំ ២០១៦ ខាងមុខនេះ ហើយសិក្ខាសាលាគឺជាវេទិកាផ្លាស់ប្តូរគំនិតយោបល់ និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងក្រសួងដែលកំពុងអនុវត្តថវិកាកម្មវិធី ជាមួយក្រសួង ស្ថាប័នដែលត្រៀមអនុវត្តថវិកាកម្មវិធី ។ តាមវដ្ដនៃថវិកា សិក្ខាសាលាបានចែកការពិភាក្សាជា ៣ វគ្គ គឺ៖ ១) ការរៀបចំថវិកាកម្មវិធី, ២) ការអនុវត្តថវិកាកម្មវិធី និង ៣) ការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្ម រួមទាំងមានបទបង្ហាញរបស់ក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៤ និងមានចំណាប់អារម្មណ៍របស់ក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៣ ផ្សេងទៀត ។​​​​​​

ការអនុវត្តថវិកាកម្មវិធីនឹងបង្កើតឡើងនូវ (១) មូលដ្ឋានគ្រឹះសម្រាប់កែលម្អនូវការធ្វើផែនការថវិកាតាមរយៈការភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយ និងគោលដៅគោលនយោបាយ (២) លទ្ធផលចុងក្រោយដែលក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត សម្រេចបានតាមកម្មវិធីនីមួយៗ ឆ្លើយតបទៅនឹងថវិកាដែលបានចំណាយ (៣) ការអនុវត្តថវិកាដើម្បីជួយពង្រឹង និងបង្កើតឱ្យមានបន្ទាត់គណនេយ្យភាព, និង (៤) ការតាមដាន វាយតម្លៃ និងការធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកា ។

ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តសាកល្បងចាប់ពីឆ្នាំ ២០០៧ នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងយុត្តិធម៌, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ, និងក្រសួងកិច្ចការនារី ។ នៅឆ្នាំ ២០០៨ ការអនុវត្តសាកល្បងថវិកាកម្មវិធីត្រូវបានពង្រីកដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ចាប់ពីឆ្នាំ ២០១៥ តទៅ ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តជាលក្ខណៈពេញលេញដោយចាប់ផ្តើមពីក្រសួងចំនួន ១០ រួមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅឆ្នាំ ២០១៦ ក្រសួង ស្ថាប័នចំនួន ១៥ ទៀត នឹងត្រូវអនុវត្តថវិកាកម្មវិធីពេញលេញ, នៅឆ្នាំ ២០១៧ នឹងបន្ថែម ១១ ក្រសួង ស្ថាប័ន, នៅឆ្នាំ ២០១៨ នឹងបន្ថែម ៣ ក្រសួង ស្ថាប័ន ទៀត ។ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គោលការណ៍ណែនាំពាក់ព័ន្ធថវិកាកម្មវិធី ក៏បាននិងកំពុងរៀបចំបញ្ចប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងរៀបចំដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០១៧ ដោយជ្រើសរើសរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន សម្រាប់អនុវត្តជាជំហានសាកល្បង ។

ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ដែលសម្តេចអគ្គមហាសេនាប-តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យប្រតិបត្តិដោយម៉ឺងម៉ាត់ក្លៀវក្លា តាមទស្សនវិស័យដ៏ប្រាកដនិយម គឺ “កែទម្រង់ គឺរស់, មិនកែទម្រង់ គឺស្លាប់” ។ ក្នុងន័យនេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់បន្ថែមថា ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា យើងគ្មានជម្រើសអ្វីផ្សេងក្រៅពីការខិតខំ ពុះពារជំនះការលំបាក និងឧបសគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយប្រកាន់ជាប់ជានិច្ចនូវស្មារតី នៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ចំពោះគោលដៅកែទម្រង់ដែលបានកំណត់ប្រកបដោយសតិសម្បជញ្ញៈ ការងារខ្ពស់ ប្រកបដោយមហិច្ឆតា និងប្រាកដនិយម ។

ជារួម ការជជែកពិភាក្សាយ៉ាងសកម្មអំពីបញ្ហាប្រឈម ចំណាប់អារម្មណ៍ សំណើ និងសំណូមពរស្ថាបនាក្នុងការអនុវត្តន៍កន្លងមក បានជាធាតុចូល ជាបទពិសោធន៍ និងជាវិធានការបន្តដែលជាឧត្តមប្រយោជន៍ដល់ការធានាបាននូវបូរណភាពនៃការគោរពវិន័យថវិកា ប្រសិទ្ធភាពនៃការវិភាជថវិកា និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ៕

............................................................................................................................................................................................................................................................................

 

សេចក្តីប្រកាសព័ត៌មាន

កិច្ចប្រជុំក្រុមការងារបច្ចេកទេស

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Public Financial Management Technical Working Group “PFMTWG”) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាជិក និងមន្ត្រីពីគ្រប់ក្រសួង/ស្ថាប័ន ដែលជាសមាជិក គណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់ ។

កិច្ចប្រជុំក្រុមការងារបច្ចេកទេស “PFMTWG” គឺជាយន្តការសម្របសម្រួលមួយក្នុងចំណោម យន្តការសម្របសម្រួលថ្នាក់ជាតិទាំង ១៩ របស់រាជរដ្ឋាភិបាលដែលបានបង្កើតឡើងសម្រាប់តាមដាន និង ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍នានា លើការងារត្រួតពិនិត្យ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយជាផ្លូវការ និង ជាសាធារណៈនូវរបាយការណ៍សកម្មភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់គ្រប់ក្រសួង-ស្ថាប័នដែលបានអនុវត្តន៍កម្លងមក ។​​​​​​

ដោយមានការឯកភាពពីគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, កិច្ចប្រជុំនេះគឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបាន និងកំពុងអនុវត្តដោយគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដើម្បីពិភាក្សា និងអនុម័តលើប្រធានបទសំខាន់ៗ សម្រាប់ជាកម្មវត្ថុនៃកិច្ចការរៀបចំកម្មវិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៣ (Consolidated Action Plan 3 “CAP 3”) សម្រាប់ ៥ ឆ្នាំ ខាងមុខ ។ ប្រធានបទ ៤ ត្រូវបានលើកយកមកពិភាក្សា៖

(១) ត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៥៖

ជាលទ្ធផលអង្គប្រជុំបានឯកភាពលើរបាយការណ៍វឌ្ឍនភាពដែលបានបង្ហាញជូន និងបានផ្តល់អនុសាសន៍កែលម្អថ្មីៗបន្ថែមទៀតផងដែរ ។

(២) ការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងហិរញវត្ថុសាធារណៈកម្ពុជា ដោយប្រើក្របខ័ណ្ឌរង្វាស់សមិទ្ធកម្ម របស់ PEFA៖

ការវាយតម្លៃនេះ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយក្រុមការងារអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការក្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សហការជាមួយលេខាធិការដ្ឋាន Public Expenditure and Financial Accountability “PEFA” នៅទីក្រុងវ៉ាស៊ីនតោន និងកំពុងរង់ចាំការផ្តល់សុពលភាពចុងក្រោយពីលេខាធិការដ្ឋាននេះ ។

(៣) ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី៣ “CAP 3” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖

អង្គប្រជុំទទួលបាននូវព័ត៌មានបច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការរៀបចំ “CAP 3” សម្រាប់ការឈានទៅអនុវត្តដំណាក់កាលទី ៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនៅឆ្នាំ ២០១៦ ដោយទទួលបានអនុសាសសន៍ថ្មីៗពីដៃគូអភិវឌ្ឍន៍ ជាពិសេស អនុសាសន៍ទទួលបានពីការវាយតម្លៃ PEFA ។ ជាលទ្ធផលអង្គប្រជុំបានឯកភាពទាំងស្រុងលើក្របខ័ណ្ឌនេះ និងសម្រេចយក “CAP 3” ដើម្បីត្រៀមដាក់ក្នុងពិធីប្រកាសជាផ្លូវការនៅពេលខាងមុខ ។

(៤) របៀបវារៈពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី ៣ និងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចំាឆ្នាំ ២០១៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖

អង្គប្រជុំបានពិនិត្យ កែលម្អលើរបៀបវារៈទាំងពីរនេះ ដែលត្រូវបានស្នើឡើងដោយអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

តំណាងដៃគូអភិវឌ្ឍន៍បានវាយតម្លៃថាកម្មវិធីមានវឌ្ឍនភាពគួរជាទីមោទនៈ និងបានថ្លែងសាទរដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នាពេលនេះ ក៏ដូចជា ការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនាពេលខាងមុខ និង បានផ្តល់នូវអនុសាសន៍កែលម្អមួយចំនួនលើ កិច្ចការងារកែទម្រង់កន្លងមក ក្នុងនោះរួមមាន ការងារត្រៀមរៀបចំដាក់ឲ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ក៏ដូចជាកិច្ចដំណើរការនៃការកែទម្រង់ប្រព័ន្ធថវិកាផងដែរ ។ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានគូសបញ្ជាក់ពីការបន្ត គាំទ្ររាជរដ្ឋាភិបាលលើការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅជំហានបន្តបន្ទាប់ ។

កិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏បានប្រមូលនូវធាតុចូលសំខាន់ៗបន្ថែម និងអនុម័តរួមគ្នាលើគោលការណ៍ និងខ្លឹមសារឯកសារសម្រាប់អនុវត្តបន្ត ហើយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក៏បានផ្តល់អនុសាសន៍ និង ណែនាំជាវិធានការណ៍សម្រាប់អនុវត្តបន្តផងដែរ ៕

............................................................................................................................................................................................................................................................................

សេចក្តីប្រកាសព័ត៌មាន

សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេស អង្គការ UNICEF បានរៀបចំ “សិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ចំនួនប្រមាណជាង៦០០ នាក់ ។

សិក្ខាសាលាពេញមួយថ្ងៃនេះ រៀបចំឡើងចំពេលដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន និងកំពុងបញ្ចប់ដំណាក់កាលទី ២ “គណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាច់ឆ្នាំ ២០១៥ និងត្រៀមបោះជំហានឆ្ពោះទៅកាន់ដំណាក់កាលទី ៣ គឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” នាឆ្នាំ ២០១៦ ខាងមុខនេះ ហើយសិក្ខាសាលាគឺជាវេទិកាផ្លាស់ប្តូរគំនិតយោបល់ និងស្វែងយល់ពីគ្នាទៅវិញទៅមករវាងក្រសួងដែលកំពុងអនុវត្តថវិកាកម្មវិធី ជាមួយក្រសួង ស្ថាប័នដែលត្រៀមអនុវត្តថវិកាកម្មវិធី ។ តាមវដ្ដនៃថវិកា សិក្ខាសាលាបានចែកការពិភាក្សាជា ៣ វគ្គ គឺ៖ ១) ការរៀបចំថវិកាកម្មវិធី, ២) ការអនុវត្តថវិកាកម្មវិធី និង ៣) ការត្រួតពិនិត្យនិងវាយតម្លៃសមិទ្ធកម្ម រួមទាំងមានបទបង្ហាញរបស់ក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៤ និងមានចំណាប់អារម្មណ៍របស់ក្រសួងអនុវត្តថវិកាកម្មវិធីចំនួន ៣ ផ្សេងទៀត ។​​​​​​

ការអនុវត្តថវិកាកម្មវិធីនឹងបង្កើតឡើងនូវ (១) មូលដ្ឋានគ្រឹះសម្រាប់កែលម្អនូវការធ្វើផែនការថវិកាតាមរយៈការភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយ និងគោលដៅគោលនយោបាយ (២) លទ្ធផលចុងក្រោយដែលក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត សម្រេចបានតាមកម្មវិធីនីមួយៗ ឆ្លើយតបទៅនឹងថវិកាដែលបានចំណាយ (៣) ការអនុវត្តថវិកាដើម្បីជួយពង្រឹង និងបង្កើតឱ្យមានបន្ទាត់គណនេយ្យភាព, និង (៤) ការតាមដាន វាយតម្លៃ និងការធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកា ។

ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តសាកល្បងចាប់ពីឆ្នាំ ២០០៧ នៅក្រសួងចំនួន ៧ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងយុត្តិធម៌, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ, និងក្រសួងកិច្ចការនារី ។ នៅឆ្នាំ ២០០៨ ការអនុវត្តសាកល្បងថវិកាកម្មវិធីត្រូវបានពង្រីកដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ចាប់ពីឆ្នាំ ២០១៥ តទៅ ថវិកាកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តជាលក្ខណៈពេញលេញដោយចាប់ផ្តើមពីក្រសួងចំនួន ១០ រួមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅឆ្នាំ ២០១៦ ក្រសួង ស្ថាប័នចំនួន ១៥ ទៀត នឹងត្រូវអនុវត្តថវិកាកម្មវិធីពេញលេញ, នៅឆ្នាំ ២០១៧ នឹងបន្ថែម ១១ ក្រសួង ស្ថាប័ន, នៅឆ្នាំ ២០១៨ នឹងបន្ថែម ៣ ក្រសួង ស្ថាប័ន ទៀត ។ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ គោលការណ៍ណែនាំពាក់ព័ន្ធថវិកាកម្មវិធី ក៏បាននិងកំពុងរៀបចំបញ្ចប់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងរៀបចំដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ ២០១៧ ដោយជ្រើសរើសរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន សម្រាប់អនុវត្តជាជំហានសាកល្បង ។

ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ដែលសម្តេចអគ្គមហាសេនាប-តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យប្រតិបត្តិដោយម៉ឺងម៉ាត់ក្លៀវក្លា តាមទស្សនវិស័យដ៏ប្រាកដនិយម គឺ “កែទម្រង់ គឺរស់, មិនកែទម្រង់ គឺស្លាប់” ។ ក្នុងន័យនេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់បន្ថែមថា ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកម្ពុជា យើងគ្មានជម្រើសអ្វីផ្សេងក្រៅពីការខិតខំ ពុះពារជំនះការលំបាក និងឧបសគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយប្រកាន់ជាប់ជានិច្ចនូវស្មារតី នៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ចំពោះគោលដៅកែទម្រង់ដែលបានកំណត់ប្រកបដោយសតិសម្បជញ្ញៈ ការងារខ្ពស់ ប្រកបដោយមហិច្ឆតា និងប្រាកដនិយម ។

ជារួម ការជជែកពិភាក្សាយ៉ាងសកម្មអំពីបញ្ហាប្រឈម ចំណាប់អារម្មណ៍ សំណើ និងសំណូមពរស្ថាបនាក្នុងការអនុវត្តន៍កន្លងមក បានជាធាតុចូល ជាបទពិសោធន៍ និងជាវិធានការបន្តដែលជាឧត្តមប្រយោជន៍ដល់ការធានាបាននូវបូរណភាពនៃការគោរពវិន័យថវិកា ប្រសិទ្ធភាពនៃការវិភាជថវិកា និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ៕

............................................................................................................................................................................................................................................................................

សេចក្តីប្រកាសព័ត៌មាន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈបានរៀបចំ “សិក្ខាសា​​លាពិគ្រោះ​យោ​បល់​លើការ​វាយតម្លៃប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈឆ្នាំ២០១៥”​ ក្រោម​អធិបតីភាព​ឯកឧត្តម​ រស់ សីលវ៉ា អគ្គលេខាធិ​ការ​នៃគណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការដឹកនាំការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដោយមានការចូលរួម​ពីតំណាងគ្រប់ក្រសួងស្ថាប័ន ព្រមទាំងតំណាង​​ដៃគូអភិវឌ្ឍន៍។

សិក្ខាសាលាពិគ្រោះយោបល់​នាថ្ងៃនេះ ត្រូវបានរៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ទូលំទូលាយ​នូវ​សេចក្ដី​ព្រាង​របាយការណ៍​​លទ្ធផល​​នៃ​ការវាយតម្លៃលើ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ឆ្នាំ​២០១៥ និង​ដើម្បី​ទទួល​បាន​នូវ​ធាតុចូល​បន្ថែម​ពី​​​អង្គភាព​ក្រោមឱវាទ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន សំដៅ​កែ​លម្អ​របាយ​ការណ៍វាយតម្លៃលើប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា​ឱ្យកាន់តែមានសុក្រឹតភាព និង​​ភាពគ្រប់​ជ្រុងជ្រោយ​ ដើម្បី​ជាមូលដ្ឋានសម្រាប់រៀបចំផែនការសម្មភាពរួមដំណាក់កាលទី៣​ នៃកម្មវិធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Consolidated Action Plan Stage 3, CAP3) ជាពិសេស ដំណាក់កាលទី៣ គឺការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោលន​យោបាយ ឬ ការអនុវត្តថវិកាកម្មវិធី។​​​​​​

យើង​បាន​ប្រើប្រាស់នូវ​យន្តការ​​វាយតម្លៃ​ “ចំណា​យ​​​សាធារណៈ និង​គណនេយ្យ​ភាពហិរញ្ញវត្ថុ”​​ ដែល​ហៅ​​​កាត់ថា  PEFA  ដើម្បី​វាយតម្លៃ​លើ​ស័ក្ដិសិទ្ធភាព​  ​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំង​មូល របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ធៀបជាមួយ​​​ឧត្តមានុវត្ត​​ន៍ និង​ស្ដង់ដារ​អន្តរជាតិ​​ ដែលមាន ៣១ សូចនាករសមិទ្ធកម្ម ដែលក្នុងនោះ ២៨ សូចនាកសមិទ្ធកម្ម ផ្តោតលើសមត្ថកិច្ចរបស់រដ្ឋាភិបាល និង ០៣ សូចនាករ​សមិទ្ធកម្ម​ពាក់ព័ន្ធ​​នឹង​ប្រទេសម្ចាស់ជំនួយ។​ បើ​ធៀបនឹងលទ្ធផលនៃ​ការវាយតម្លៃលើកទី១ នៅឆ្នាំ២០១០  លទ្ធផលបឋម​នៃការ​វាយ​​តម្លៃ​​លើក​ទី២ ឆ្នាំ២០១៥ នេះ បាន​និងកំពុងស្ថិតនៅ​លើ​វិថីវឌ្ឍនាការ​​រីកចម្រើនដ៏គួរជាទីសង្ឃឹម​ក្នុង​ការ​ប្តូរ​ផ្តាច់​​មោះមុត​ខិតខំ​អនុវត្ត​ការ​ងារ​​​​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុង​រយៈពេល ១០ ឆ្នាំ កន្លង​មកនេះ។

វឌ្ឍនភាពដ៏​គួរ​ជាទីលើកទឹកចិត្ត​នេះ គឺជាសមិទ្ធផល​ដែលកើតចេញ​ពី​​​​ឆន្ទៈនយោបាយ​ដ៏​មុតស្រួច និង​ឥត​     រាថយ និង​ការ​​កំណត់​ទិសដៅ ​និង​​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូ​វ ​​​និង​ប្រា​ក​ដ​​​និយ​ម​​​របស់រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ការចង្អុលណែនាំ​ផ្ទាល់​ជាប្រចាំរបស់ឯកឧត្តម​បណ្ឌិត​ អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួ​ង​​សេ​ដ្ឋ​កិ​ច្ច​និងហិរញ្ញវត្ថុ​ និង​ជា​ប្រធានគណៈកម្មាធិការដឹកនាំការងារកែទ​ម្រង់កា​រគ្រ​ប់​គ្រ​ង​ហិរញ្ញវត្ថុ​សាធារណៈ គួបផ្សំនឹង​ការ​ខិតខំប្រឹងប្រែង​អនុវត្ត​របស់​ថ្នាក់ដឹកនាំ​និង​មន្រ្តីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃក្រសួង ស្ថាប័នទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍បូកសរុបរបស់ឯកឧត្តម​បណ្ឌិត​ ហ៊ែល ចំរើន អគ្គលេខាធិការរង នៃ​អគ្គលេខា​ធិ-​​ការ​​ដ្ឋាន​​គណៈ​កម្មាធិការ​​ដឹកនាំ​ការងារ​​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ សិក្ខាសាលា​បាន​ដំណើរការ​​ ដោយរលូន ​មានការជជែកវែកញែកពិភាក្សា​យ៉ាង​​​សកម្ម​ រស់រវើក ​ផុល​ផុស និងបង្កើត​បាន​ជា​​ធាតុ​ចូលយ៉ាង​​​ច្រើនជាពិសេស តាមរយៈ​សំណួរ​-ចម្លើយលើបទបង្ហាញ និងលទ្ធផលដែលទទួលបានមកពីក្រុមពិភាក្សានីមួយៗ នឹង​ធ្វើជាមូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​នូវបញ្ហាប្រឈម ​និងសម្រាប់កែលម្អរបាយការណ៍​ PEFA ប្រកបដោយសុក្រឹតភាព និងគ្រប់ជ្រុងជ្រោយ៕

............................................................................................................................................................................................................................................................................

 

សន្និសីទ​​សារព័ត៌មាន​ស្តីពី​

​​​សន្និសីទ​តំបន់​អាស៊ី​ស្តីពី​ការគ្រប់គ្រ​ងហិរញ្ញវត្ថុសាធារណៈ​

ក្រោម​មូលបទៈ ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​៖ មេរៀន - សង្ឃឹម និង ទឹកភ្នែក

១- ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​កម្ពុ​ជា ​និង​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) ​បានរួមគ្នា​រៀបចំ​សន្និសីទ​តំបន់​​​​អាស៊ី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រោម​មូលបទ “ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​៖​ មេរៀន​ - សង្ឃឹម និង ទឹកភ្នែក​ នៅរាជធានីភ្នំពេញ​ សម្រាប់​រយៈពេ​ល​២ ថ្ងៃ​ និងមាន​អ្នកចូលរួម​​ជិត​២០០ នាក់ មកពី​២០​ ​ប្រទេសនៅតំបន់អាស៊ី​ មក​ពីអង្គការ​អន្តរជាតិ​ និង​មក​ពីគ្រប់ក្រសួង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ គោលបំណង​នៃសន្និសីទ​​​​​​​គឺ  (១)​ដើម្បីចែករំលែក​​ និងដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​លើការងារ​កែទម្រង់​​ការគ្រប់គ្រង​​ហិរញ្ញវត្ថុសាធារណៈ​ ពិសេស​​ស្វែងយល់​អំពី​​បញ្ហាប្រឈម​ និងកត្តា  ​ដែលអាច​នាំ​ទៅដល់​​បរាជ័យ​ដែលគួរជៀសវាងរវាង​​បណ្តាប្រទេស​​អាស៊ី​  (២)ដើម្បី​បង្កើត​ជា បណ្តា​ញទំនាក់ទំនង​រវាង​មន្ត្រីជំនាញជាន់ខ្ពស់​ និងអ្នកជំនាញ​អន្តរជាតិ​ក្នុងផ្នែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​​​ ពិសេស​ការងារកែទម្រង់​ក្នុងគោលដៅ​បង្កលក្ខណៈងាយស្រួល​ និងទាន់ពេល​វេលា​ក្នុងការ ចែករំលែក​បទ​ពិសោធន៍​ទៅវិញទៅមក និង​ (៣)ដើម្បី​ប្រមូល​បានធាតុ​ចូលបន្ថែមទៀត​សម្រាប់​​ការរៀបចំ​សម្រួចទិសដៅ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ដំណាក់កាលទី​៣ នៃកម្មវិធី​​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​​ ដែល​បាន​ និងកំពុង​ត្រៀមរៀបចំក្នុងគោលដៅ​ដាក់ឱ្យ​អនុវត្ត​នៅដើមឆ្នាំ​ ២០១៦ ខាងមុខ បន្ទាប់​ពីបន្ទាប់​ដំណាក់​កាល​២ នឹងត្រូវបានបញ្ចប់​នៅដំណាច់​ឆ្នាំ​​២០១៥។

២- ប្រធានបទ​សំខាន់​ក្នុងការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ត្រូវបាន​លើកយក​មកពិ​ភាក្សា​យ៉ាង​ផុស​ផុល​  យ៉ាង​ល្អិតល្អន់ ​ និង​ប្រកបដោយ​​ផលិតភាព​   និងផ្លែផ្កា​   តាមរយៈ​​ការចាប់​ផ្តើម​​ពីការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​​ជាន់ខ្ពស់​​​​​ និងដែល​មានបទពិសោធន៍​ បន្ទាប់មកមាន​ការពិភាក្សា​ និងផ្តល់​យោបល់​ដោយ​ក្រុមអ្នក​ជំនាញ​ដែល​មានបទពិសោធន៍​ផ្សេងទៀត  មុននឹង​ឈាន​ដល់​សំនួរ​ចម្លើយ​នៃ​អង្គសន្និសីទទំាងមូល ហើយ​ចុងក្រោយ ​គឺការ​បូកសរុប​របស់​ប្រធាន​ក្រុម​ពិភាក្សា​នៃវគ្គនីមួយៗ។ ប្រធាន​បទដ៏មានសារសំខាន់​ចំនួន​​៦ ដែលត្រូវ​បានលើក​យកមក​ពិភាក្សា​នៅក្នុង​សន្និសីទ​រយៈពេល​២ ថ្ងៃ​កន្លងទៅ នេះរួមមាន៖

​() អភិក្រមជាជំហាននៃកំណែទម្រង់ៈ ផ្តោ​តការពិភាក្សា​ទៅលើ​យុទ្ធសាស្ត្រ​កែទម្រង់​ដែល​ត្រឹមត្រូវ​​​ សមស្រប ស័ក្តិសិទ្ធ​ និងប្រសិទ្ធភាព  ពិសេស​ពិភាក្សា​ដកពិសោធន៍​អំពី​កត្តាជោគជ័យ និង​កត្តា​បរាជ័យ​នៃការកែទម្រង់​ការគ្រង់គ្រង​ហិរញ្ញវត្ថុ​ - អភិក្រម​ជាជំហាន, អភិក្រម​ដឹកមុខ​ដោយមហិច្ឆតា​ ឬ ផ្តើម​ពី មូលដ្ឋាន​ចាំបាច់​មុន, អភិក្រម​ដឹកមុខ​ដោយ​បច្ចេកវិទ្យាព័ត៌មាន​  (វាគ្មិនៈ កម្ពុជា និង​មូលនិធិរូបិយវត្ថុ​អន្តរ​ជាតិ​​)

() ការគ្រប់គ្រងសមិទ្ធកម្មនិងការកែទម្រង់ការរៀបចំថវិកាៈ ផ្តោ​ត​ការពិភាក្សា​ទៅលើ​​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ការកែទម្រង់​ទៅរក​ការគ្រប់គ្រង​ដោយ​សមិទ្ធកម្ម - លទ្ធផល ពិសេស​ ពិភាក្សា​លើបទពិសោធន៍​នៃ​បណ្តា​ប្រទេស​ដែលបាន​ និង​កំពុង​ឆ្លងកាត់ - កត្តា​ជោគជ័យ​​ និងកត្តា​បរាជ័យ​ជៀសវាង​ (វាគ្មិនៈ ឥណ្ឌា និង​ម៉ាឡេស៊ី)

() ការធ្វើទំនើបកម្មការអនុវត្តថវិកាៈ ផ្តោតលើការពិភាក្សា​ទៅលើ​ការកាត់បន្ថយ​ការត្រួតពិនិត្យ​ពីថ្នាក់​កណ្តាល​ ដោយផ្តល់​ភាពទន់ភ្លន់ដល់អង្គភាពផ្តល់​សេវាសាធារណៈ​ផ្ទាល់ និងការពង្រឹង​ការងារ​សវនកម្ម​​ផ្ទៃក្នុង​ (វាគ្មិនៈ មូលនិធិ​រូបិយវត្ថុអន្តរជាតិ ឥណ្ឌូនេស៊ី ជប៉ុន)

() ឧបករណ៍វាយតម្លៃ និងការរួមចំណែករបស់វាក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA): ផ្តោតការពិភាក្សា​ទៅលើ​ឧបករណ៍​ និងយន្តការ​សម្រាប់​វាយតម្លៃ​​សុខភាព​នៃប្រព័ន្ធ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស​ពិ​ភាក្សា​លើ​​ប្រសិទ្ធ- ភាព​ និងអត្ថ​ប្រយោជន៍​នៃការប្រើប្រាស់​ឧបករណ៍ទំាងនេះ​សម្រាប់​វាយតម្លៃ​ (វាគ្មិនៈ មូលនិធិរូបិយ​វត្ថុ​សាធារណៈ កម្ពុជា ម៉ាល់ឌីវស៍)

() ការកែទម្រង់សហគ្រាសសាធារណៈ ផ្តោត​ការពិភាក្សាទៅលើប្រសិទ្ធភាព​នៃការប្រតិបត្តិ​ការ​ និងការ​ផ្តល់​សេវាសាធារណៈ​របស់​សហគ្រាស​សាធារណៈ​ ព្រមទំាង​​ភាពចំាបាច់​នូវការ​បង្កើត​ក្របខណ្ឌ​គោល​នយោបាយ​ និងយន្ត​ការ​តាមដាន​ត្រួតពិនិត្យ​ថ្មី (វាគ្មិនៈ ជប៉ុន ធនាគារ​ពិភពលោក ឥណ្ឌា)

() ការគ្រប់គ្រងការធ្វើវិសហមជ្ឈការហិរញ្ញវត្ថុៈ ផ្តោត​ការពិភាក្សា​ទៅលើ​អភិក្រម​ដែលសម​ស្រប​ប្រសិទ្ធភាព បញ្ហាប្រឈម និងហានិភ័យ​ក្នុងការធ្វើ​វិសហមជ្ឈការ​ និងវិមជ្ឈការហិរញ្ញវត្ថុ​នៅរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (វាគ្មិនៈ វៀតណាម និងធនាគារ​អភិវឌ្ឍន៍អាស៊ី)

- ជាលទ្ធផល សន្និសីទ​រយៈពេល​២ ថ្ងៃនេះ សម្រេច​បាន​នូវផ្លែផ្កាធំៗ ដូចខាងក្រោម៖

(១) បានចែករំលែក​ និងទទួល​បទពិសោធន៍​ទំាងល្អ និង​មិនល្អ សម្រាប់បន្តដំណើរការកំណែទម្រង់​របស់ខ្លួន​ ប្រកបដោយ​សង្ឃឹម និងជោគជ័យ ព្រមទំាង​​កាត់បន្ថយ​ទឹកភ្នែក និងបរាជ័យ​

(២) បានបង្កើ​តនូវបណ្តាញទំ​នាក់ទំនង​រវាង​អ្នកជំនាញ​ការជាន់ខ្ពស់​ក្នុងផ្នែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ពិសេស​ការងារកែទម្រង់​ទាំងក្នុងរដ្ឋាភិបាល អង្គការអន្តរជាតិ និងជំនាញ​ការអន្តរជាតិ

(៣)  បានធ្វើ​ឱ្យ​ប្រទេស​ក្នុងតំបន់កាន់តែ​មានឱកាស​ស្វែងយល់​ពីគ្នាទៅវិញទៅមក និងដក​ពិសោធន៍​ពីគ្នាទៅវិញទៅមក​

(៤)  ជាឱកាស​សម្រាប់កម្ពុជា​បង្ហាញ​កំណែទម្រង់​របស់​ខ្លួន និង​ប្រមូល​ធាតុចូល​​សម្រាប់​​ការរៀបចំ​​​សម្រួច​​ទិសដៅ​យុទ្ធសាស្ត្រ​ និង​ការរៀបចំ​​ផែនការ​​សកម្មភាព​កំណែទម្រង់​សម្រាប់​​ជំហាន​បន្ទាប់ ហើយក៏​ធ្វើឱ្យ​​គេកាន់តែ​ស្គាល់កម្ពុជា

(៥)  មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បានស្វែង​យល់​កាន់តែ​ច្បាស់​​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ធារណៈ និង​កំណែ​ទម្រង់​

៤- ជំហាន​បន្ទាប់ៈ តើយើង​​នឹងធ្វើអ្វីទៀត​ក្រោយ​ពីសន្និសីទ​នេះទៅ? ដោយ​មាន​ការវាយតម្លៃ​ខ្ពស់​ចំពោះ​​អត្ថប្រយោជន៍​ និង​ការចង់​បានរបស់​មជ្ឈដ្ឋានជាច្រើន​នៃសន្និសីទ​បែបនេះ និងស្រប​តាម​គោលដៅ​នៃ​​កម្មវិធី​​​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​យើង​ផងនោះ យើងបាន​ចាត់ទុកថា សន្និសីទនេះ​គ្រាន់តែ​ជាការចាប់​ផ្តើម​បើកឆាកតែប៉ុណ្ណោះ​ ហើយយើង​​នឹងរៀបចំ​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​បែបនេះ​ជាច្រើនបន្តៀត ទំាងនៅក្នុង​កម្រិតតំបន់ កម្រិតថ្នាក់ជាតិ កម្រិត​តាមវិស័យ កម្រិត​អន្តរក្រសួង និងកម្រិត​ក្រសួង​ក្នុង​គោលដៅ​​បង្កើនការផ្សព្វផ្សាយ បង្កើន​ការយល់ដឹង​ និងបង្កើន​​ការចូល​រួម​ពីគ្រប់​មជ្ឈការ​ទំាងនៅក្នុង​​រដ្ឋាភិបាល និងសង្គមទំាងមូល  ព្រោះការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ គឺជា​ការងារ​របស់​យើង​​ទំាងអស់​គ្នា ហើយ​​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា​ បានចាត់​ទុកថា ការកែទម្រង់ ​គឺជា​ការងារ​ស្លាប់រស់របស់​រាជរដ្ឋាភិបាលកម្ពុជា៕