សាវតានៃកម្មវិធី


 

សាវតារ

 

ជាសាវតារ ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់​ឱ្យអនុវត្ត​ជាបន្តបន្ទាប់​ដោ​យ​​ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពោលគឺ ដំណាក់កាលទី១ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤ និង​ដំណាក់កាលទី២ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០០៨។ ចំពោះ​ដំណាក់កាលទី១ គោលដៅចម្បង គឺ ការបង្កើន​ភាព​ជឿ​ទុក​ចិត្ត​នៃ​ថវិកា ដោយ​ផ្ដ​ល់អាទិភាពបន្ទាន់​​លើការងារ​ពង្រឹងការប្រមូលនិងការគ្រប់គ្រង​ចំណូល ការពង្រឹងការ​គ្រប់គ្រងសាច់ប្រាក់ និងការកែល​ម្អ​នីតិវិធីនៃការអនុវត្ត​ថវិកា​។​ស្របតាមគោលដៅនេះ នៅក្នុង​ដំណាក់កាលទី១ យើង​បាន​ដាក់ចេញនិង​ជំរុញ​ការ​អនុ​​វ​ត្ត​​វិធានកា​រជាច្រើន ដែលនាំ​ឱ្យ​យើងសម្រេច​ដោះស្រាយ​បាន​នូវ​បញ្ហា​បំណុល​សាច់​ប្រាក់ និង​កង្វះសាច់​ប្រាក់​​ដ៏រ៉ាំរ៉ៃ។ បន្ទាប់ពីបាន​អនុវត្ត​អស់រយៈពេល ៤ ឆ្នាំ និង​ដោយ​ពិនិត្យ​ឃើញថាភាព​ជឿ​ទុក​ចិត្ត​នៃ​ថវិកាត្រូវបាន​សម្រេច​ជា​មូលដ្ឋា​ន យើងក៏បានដាក់ចេញនូវ​ ដំណាក់កាលទី២ នៃ​កម្មវិធីកែទម្រង់​ការគ្រប់​គ្រ​ង​ហិរញ្ញវត្ថុសាធារណៈ ចំពោះ​ដំណាក់កាលទី២ គោលដៅ​ចម្បង គឺ​ ការបង្កើនគណនេយ្យភាព​ហិរញ្ញ​វ​ត្ថុ ដោយ​ផ្ដោត​ជាសំខាន់​លើការ​​រៀបចំ ការកែលម្អ ព្រមទាំងការពង្រឹង​ការកត់ត្រា និងការធ្វើរបាយការណ៍​គណនេ​យ្យ​និង​ហិរញ្ញវត្ថុ ឱ្យ​បានកាន់តែត្រឹ​ម​ត្រូ​​វ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា ស្របតាមស្ដង់ដារអន្តរជាតិ ទន្ទឹមនឹង​ត្រូវ​​ពង្រឹងភាពជឿទុកចិត្តនៃថវិកា ​ឱ្យ​កាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើ​ការ​​ពង្រឹង​ការ​ព្យា​ក​រ​ណ៍​ចំណូល​-ចំណា​យ ឱ្យ​កាន់តែសុក្រឹត។ យើងបាន​ចាយ​ពេលជាង ៦ ឆ្នាំ ក្នុង​ការត្រៀមរៀបចំសមាសភាគ​ជាច្រើន​សម្រាប់កសាង មូលដ្ឋា​ន​​គ្រឹះនៃប្រព័ន្ធ​ថវិកាថ្មី ដែល​​​ជា ស្នូលនៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈទាំងមូល

 

ការត្រៀម​រៀបចំ​ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ បានបង្ហាញថា​ការ កែ​ទម្រ​ង់​​របស់យើង បានបោះជំហាន​ដ៏​​សំ​ខា​ន់មួយថ្មីទៀត គឺ​ការចាប់ផ្ដើ​មធ្វើការផ្លាស់ប្ដូរ​មួយចំណែក​ម្ដងៗ នៃ​ប្រព័ន្ធ​ថវិកា​បច្ចុប្បន្ន តាមរយៈការដាក់​ឱ្យ​អនុវត្ត​មាតិកាថវិកាថ្មី ស្ដង់ដារ​គណនេយ្យ និងប្លង់គណនេយ្យថ្មី អង្គភាព​ថវិកា និងនីតិវិធីអនុវត្ត​ថវិកា​ថ្មី រួមជាមួយនឹង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី១ ព្រម​ទាំ​ង​ការចាប់ផ្ដើម​ពង្រឹងនិងពង្រីក​ប្រព័ន្ធ​ថវិកា​កម្មវិធី​ពេញលេញ ជា​ជំហានៗ ទៅក្នុង​ចំណោម​ក្រសួង-ស្ថាប័នរដ្ឋ គ្រប់​ថ្នាក់ ទាំង​ថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ ដោយចាប់​ផ្ដើម​ពី​ឆ្នាំ២០១៥ ទៅ​រហូតដល់ឆ្នាំ២០១៨ ស្របតាម ទស្សនា​ទា​ន​ស្ដីពី​ទិស​ដៅ​យុទ្ធសាស្ត្រ​នៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៣-២០២០ ក្នុង​គោល​ដៅ​​​​បោះ​ជំហា​ន ឆ្ពោះទៅ​កាន់​ការកែប្រែ​ប្រព័​ន្ធ​​ថវិកាទាំងស្រុងពី ប្រព័ន្ធថវិកា​ផ្ដោត​លើធាតុចូល និង​មជ្ឈ​ការ ទៅជា​ប្រព័ន្ធ​ថវិកា​​ផ្ដោត​លើ​លទ្ធផល ឬធាតុ​ចេ​ញ និង​វិមជ្ឈការ ឱ្យបាននៅឆ្នាំ២០២០។ ការរៀបចំ​ការផ្លាស់ប្ដូរ​នេះ គឺជាការងារ​ស្នូល នៃ​ដំណាក់កាលទី៣ នៃកម្មវិធី​កែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង ដែល​កំណ​ត់​យកការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅនឹងគោលនយោបាយ​ ជាគោលដៅចម្បង។ បន្ទាប់មកទៀត តាមការគ្រោងទុក ចាប់ពី​ឆ្នាំ​២០២០ យើងនឹងបន្ត​ពង្រឹងនិងពង្រីក​ប្រព័ន្ធថវិកា​កម្មវិធី​ជា​បណ្ដើរៗ ឆ្ពោះទៅរក ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម នៃប្រព័​ន្ធ​គ្រប់​គ្រ​ង​ហិរញ្ញវត្ថុសាធារណៈ ទាំង​មូលឱ្យ​បានសម្រេច​នៅឆ្នាំ២០២៥ ដែលនេះគឺជា​គោលដៅ​ចម្បងនៃ​ដំណាក់កាលចុងក្រោយ គឺ ដំណាក់កាលទី៤ នៃ​កម្មវិធី​កែទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុ​សាធារ​ណៈ។​

nike dunk high black leather chair for sale | Jordan Ανδρικά • Summer SALE έως -50%