ចក្ខុវិស័យ និងយុទ្ធសាស្ត្រ


 

ចក្ខុវិស័យនិងយុទ្ធសាស្ត្រ

 

រាជរដ្ឋាភិបាល បានកំណត់យក​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​ជាអាទិភាពគោលនយោបាយ​មួយ ក្នុង​ចំណោ​មបណ្ដា​អាទិភាពទាំង ៤​ នៃ​បរិស្ថានគ្របដណ្ដប់ទី២ បរិ​ស្ថានម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុដែលមានលក្ខណៈអនុគ្រោះនិង​ចីរភាពបរិស្ថាន​ នៃយុទ្ធសាស្ត្រចតុកោ ដំណាក់កាលទីដែលរួមមាន​ ១) ការធានា​ស្ថិរភាពម៉ា​ក្រូ​សេ​ដ្ឋ​កិ​ច្ច​និ​ង​ភា​ព​ធ​ន់​នៃសេ​ដ្ឋកិច្ច​ ) គោលនយោបាយម៉ា​ក្រូ​សេ​ដ្ឋ​កិ​ច្ច​បុ​រេ​ស​ក​ម្ម ៣ ) ​គោលនយោបាយរូបិយវត្ថុនិង ៤ ) ការបន្តជំរុ​ញ​អនុវត្ត​កម្មវិធីកែទម្រង់ការ​គ្រប់គ្រ​ង​​ហិរញ្ញវត្ថុសាធារណៈ។​ ​

 

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន​ចក្ខុវិស័យ​ច្បាស់លាស់ គឺប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ផ្ដោ​ត​​​​លើលទ្ធផល ឬ សមិទ្ធកម្ម និង​វិមជ្ឈការ ស្របតាមស្ដង់ដារនិងឧត្តមានុវត្ត​ន៍អន្តរជាតិ

 

 

ដើម្បីសម្រេចចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានកំណត់យកតាំងពីចុងឆ្នាំ២០០៤រហូតមក នូវយុទ្ធសាស្រ្ត​កែទម្រង់​បោះ​​ជំហាន​​ជាដំណាក់កាល(Platform Approach) គឺ​​ បោះជំហានថ្មី​ទៅ​ក្នុង​​ដំណាក់កាលថ្មី ដោយថែរក្សាជំហានដែលសម្រេច​បាន​ជោគជ័យ​កន្លងទៅផង ថែម​ទាំង​​​រៀបចំ​​ត្រៀមខ្លួនតម្រង់ឆ្ពោះទៅ​កាន់​ជំហានខាងមុខបន្ទាប់ទៀតផង​។ ក្នុង​ន័យនេះ កិច្ចការ​ ៣ យ៉ា​ង ត្រូវបំពេញក្នុង​ពេលដំណាលគ្នា គឺ៖ ១) ថែ​រក្សានិង​ពង្រឹង​បន្ថែមនូវសមិទ្ធ​ផល​ដែលសម្រេច​​បានក្នុង​ដំណាក់កា​ល​​មុន) ស្ថាបនាសមិទ្ធផលដែលត្រូវសម្រេច​ឱ្យ​បាន​​ក្នុង​ដំណាក់កាលបច្ចុប្បន្ន ​និង ៣) រៀបចំត្រៀមខ្លួន​​កសាង​សមិទ្ធផល​ថ្មីៗ​ នៅដំណាក់កាលខាងមុខ​​។

 

ផ្អែកលើយុទ្ធសាស្ត្រខាងលើ កម្មវិធីកែទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ ត្រូ​​វ​បានគ្រោងទុកថានឹងបញ្ចប់​នៅឆ្នាំ២០១៥។ ប៉ុន្តែ ​​​បទពិសោធន៍​រយៈពេល​ជាង១០ ឆ្នាំ​កន្ល​ង​​​​ទៅបានបង្ហា​ញថាកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធារ​ណៈ ពិតជាត្រូវការ​រយៈពេលបន្ថែមទៀត ​គឺ សរុបប្រមាណ ២​១ ឆ្នាំ ដោយគ្រោងជាថ្មីថានឹង​សម្រេចបញ្ចប់​នៅឆ្នាំ២​០​២​៥ ហើយដែល​នៅពេលនោះ ប្រព័ន្ធហិរញ្ញវត្ថុ​សាធារ​ណៈ​ក​​ម្ពុ​ជានឹង​ត្រូវបាន​ផ្លាស់ប្ដូរទាំងស្រុងទៅជាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែល​ផ្ដោត​លើ​ធាតុ​ចេញ ឬ ល​ទ្ធផល និងវិមជ្ឈការ​ ស្រប​តាម​ស្ដង់ដារ និង​ឧត្តមានុវ​ត្ត​ន៍អន្តរជាតិ។

 

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ត្រូវបាន​រៀបចំ​ឡើងជា ៤ជំហា​​និង​ចែកចេញជា ៤ ដំណាក់កាល និង​ត្រូវ​​បាន​ដាក់ឱ្យ​អនុវត្ត​ប្រកបដោយលក្ខណៈគ្រប់ជ្រុង​ជ្រោភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវខ្ពស់ មហិច្ឆតា និង​ប្រាកដនិយម​ សម្រាប់​​រយៈពេលវែងដូចតទៅ៖​​

 

  • ដំណាក់កាលទី ១៖ ការបង្កើនភាពជឿទុកចិត្តនៃ​ថវិកា មាន​រយៈពេលជាង​ ៤ឆ្នាំ (២០០​៤ - ២០០៨) ដោយ​សម្រេច​បានជោគជ័យនូវមូលដ្ឋានគ្រឹះ​នៃការពង្រឹង​ការគ្រប់​គ្រងនិង​ប្រមូល​ចំណូល ព្រមទាំងការគ្រប់គ្រងសាច់ប្រា​ក់​និងការ​កែលម្អ​យន្តការចំ​ណា​យ​។​​
  • ដំណាក់កាលទី ២៖ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ មាន​រយៈពេល ៦ឆ្នាំ (២០០៩ - ២០១៥) ដោយសម្រេចបានមូលដ្ឋានជាសារវន្ត​នៃ​គណនេយ្យភាពហិរញ្ញវត្ថុ​ ដែលមាន​ជាអាទិ៍​ ការដាក់ឱ្យ​អនុវត្តប្លង់គណនេយ្យថ្មី, មាតិកាថវិកាថ្មី, ថវិកា​កម្មវិធី, ផែនការ​យុទ្ធ​សា​ស្ត្រ​​​ថវិកា, អង្គភាពថវិកា និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់​ការគ្រប់​គ្រងហិរញ្ញវត្ថុ​សាធារ​ណៈ។
  • ដំំណាក់កាលទី ៣៖ ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ត្រូវបាន​រំពឹងថា​​នឹង​​មាន​រយៈពេល ៥ឆ្នាំ (២០១៦-២០២០) ដើម្បីសម្រេចគោលដៅគន្លឹះនៃ​ការ​កែទម្រង់ប្រព័ន្ធថវិកាទាំងមូល គឺផ្លាស់ប្ដូរ​ពីប្រព័ន្ធ​​គ្រប់គ្រងដែលផ្អែកលើ​ធាតុចូលនិ​ង​មជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ តាម​រយៈ​​ការពង្រឹងនិងពង្រី​ក​ការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ការអនុវត្តថវិកាកម្មវិធី, និង​ការ​អនុវ​ត្ត​​​អង្គភាពថវិកា ព្រម​ទាំងការពង្រឹង​ការរៀបចំគោលនយោបាយ ការព្យាករណ៍ និង​ការរៀបចំផែនការហិរ​ញ្ញវត្ថុសាធារណៈ។​​
  • ដំណាក់កាលទី ៤៖ ការបង្កើនគណនេយ្យភាពសមិទ្ធកម្ម ត្រូវបាន​រំពឹងថានឹង​មាន​រយៈពេល ៥ឆ្នាំ (២០២១-២០២៥​) ដើម្បីសម្រេចបានជា​មូលដ្ឋាន នូវគណនេយ្យភាពសមិទ្ធកម្ម ដែ​ល​​ជាលទ្ធផល​ចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំង​មូល​។​