កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២១នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដំណាក់កាលទី៣ បូក២


 

នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី, គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២១នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដំណាក់កាលទី៣ បូក២ ក្រោមការដឹកនាំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូអនឡាញ ដោយពិភាក្សាលើរបៀបវារៈចំនួន ៤ រួមមាន៖ ១. របាយការណ៍ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ និងឆ្នាំ២០២១ ២. ការឆ្លើយតបទៅនឹងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣. សេចក្តីព្រាងក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤ និងវិធានការគន្លឹះជំរុញល្បឿនការងារកែទម្រង់ (Reform Triggers) ឆ្នាំ២០២២-២០២៣ ៤. ការពិនិត្យ និងអនុម័តផែនការសកម្មភាពលម្អិត នៃយុទ្ធសាស្រ្តគន្លឹះទាំង ៤ សម្រាប់អនុវត្តឆ្នាំ២០២២-២០២៥ រួមមាន៖ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥, និងផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងជាសមាជិកនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន និងក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងដៃគូអភិវឌ្ឍន៍ (សហភាពអឺរ៉ុប, ធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី, មូលនិធិរូបិយវត្ថុអន្តរជាតិ, អង្គការយូនីសេហ្វ, រដ្ឋាភិបាលបារាំង/AFD, រដ្ឋាភិបាលអូស្ត្រាលី, និង ស្ថាប័នអន្ដរជាតិផ្សេងទៀត) និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job

job