News

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤

របាយការណ៏វឌ្ឍនភាពប្រចាំត្រីមាសទី៣ ឆ្នាំ២០១៤

ផែនការសកម្មភាពរួមដំណាក់កាលទី ២ (ថ្មី) (២០១៤-២០១៥)

របាយការណ៍ស្តីពីវឌ្ឍនភាព​ត្រីមាសទី២ ឆ្នាំ២០១៤ លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

របាយការណ៍​ស្ដីពី​វឌ្ឍនភាព​ត្រីមាសទី​៣ ឆ្នាំ​២០១៤ នៃ​ការអនុវត្ត​ផែនការសកម្មភាព ដំណាក់កាលទី​២ ថ្មី របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

intCon

 

កិច្ចប្រជុំ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

meeting140313

នាថ្ងៃទី១៤ ​ ​ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង​០៩ៈ៣០ ព្រឹក ​នៅសាលប្រជុំ​នៃ​ក្រ​សួង​សេដ្ឋកិច្ច​និង​​​ហិរញ្ញ​​វត្ថុ ​មាន​រៀប​ចំ​​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់ការ​គ្រប់​គ្រង​​ហិរញ្ញ​វត្ថុ​​សាធារណៈ​ ក្រោម​​អធិប​តី​​​​ភាព​​ដ៍ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ គាត ឈន់ រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​និង​​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ចនិង​​ហិរញ្ញ​​វត្ថុ និង​ឯកឧត្តមបណ្ឌិត ​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី រដ្ឋ​លេខាធិការ​ក្រសួង​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញវត្ថុ និង​​ជា​ប្រធាន​គណៈ​​កម្មាធិការ​ដឹកនាំការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធា​រណៈ ព្រមទាំង​​​មានការ​អញ្ជើញ​​​​ចូល​រួមពី ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រីជា​ថ្នាក់​ដឹក​នាំ​និងមន្ត្រីរាជការ​​នៃ​ក្រ​​សួង​សេដ្ឋកិច្ច​​និង​​ហិរញ្ញវត្ថុ ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញ​ជាច្រើនរូប​ផងដែរ។​

កិច្ចប្រជុំ​​បាន​ដំណើរការតាមរបៀបវារៈដែលមាន៖​​

Read more...

 
 

កិច្ចប្រជុំក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMTWG)

TWG13-12-12នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ​ ២០១២ វេលាម៉ោង ០៩:៣០ ព្រឹក នៅសាលប្រជុំក្រុម ប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 

 

 
 

កិច្ចប្រជុំ គណៈកម្មការកែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​

478043_4079778639627_888995047_o

គណៈ​កម្មការកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បានរៀបចំកិច្ចប្រជុំនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១២ វេលាម៉ាង ១៥:០០នាទីរសៀលនៅសាល​ប្រជុំធំនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានរបៀបវារៈ ដូចខាងក្រោម៖

១. ការពិនិត្យរបាយការណ៏វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
២. បច្ចុប្បន្នភាពនៃការដាក់ឲ្យអនុវត្តយុទ្ឋសាស្រ្ត FMIS
៣. ផ្សេងៗ

 
 

វិបស្សនាប្រចាំឆ្នាំលើកទី ៦ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ

retreat_300x143

នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១២​ គណៈ​កម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ បានបញ្ចប់​​វិបស្សនាកម្ម​វិធីកែ​ទម្រង់ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​ដែលបាន​ដំណើរការ រយៈពេលពីរ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១២។ កម្មវិធីនេះ​ប្រព្រឹត្ត​​ទៅ ក្រោម​អធិបតីភាព​ឯកឧត្តម​​ឧប​នាយក​រដ្ឋមន្ត្រី គាត· ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច​និងហិរញ្ញវត្ថុ និង​ជាប្រធានគណៈកម្មាធិការ​គោលនយោបាយ​​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ និង​ឯកឧត្តមបណ្ឌិត ​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណកម្មាធិការ​ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមាន​ការ​ចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ· ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការនៃក្រសួង ស្ថាប័ន ចំនួន ៣៨ តំណាងដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាជាតិនិងអន្តរជាតិ និងតំណាង​អង្គការ​ក្រៅរដ្ឋាភិបាល ។​

Read more...

 
 
  •  
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  Next 
  •  End 
  •  

Page 1 of 3