សារពីប្រធាន គ.ហ.ស


 

សារលិខិតរបស់​ប្រធាន គ...

 

រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់និងកំណត់ទុកការងារ​កែទម្រង់ ជា​ឧបករណ៍គោលនយោបាយ​គន្លឹះ​​សម្រាប់​​ដោះស្រាយបញ្ហាប្រឈមនានា​ និងបង្កើត​​កាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរក​​អភិវឌ្ឍនភាព​និង​វិបុ​ល​​ភាព។​​ ក្នុង​ស្មារតីនេះ​ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្ដួចផ្ដើមរៀបចំ និង​ដាក់ឱ្យអនុវ​ត្ត​ការងារកែទម្រង់​ជាច្រើ​ន ក្នុងវិស័យសាធារណៈជាពិសេស​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រងហិរញ្ញ​វត្ថុសាធា​រ​ណៈ កម្មវិធីជាតិ​កំណែទម្រង់រដ្ឋបាលសាធារណៈ និង​កម្មវិធី​កែទម្រង់សម្រាប់​​ការអភិវ​ឌ្ឍ​​តាមបែបប្រជា​ធិប​តេយ្យ​នៅ​​ថ្នាក់ក្រោមជាតិ​។

 

បរិការណ៍កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង បានចង្អុលប្រាប់យ៉ាងជាក់ប្រាកដថា ការងារ កែទម្រង់នេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវតែមួយគត់ ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើស រើសយកមកប្រតិបត្តិយ៉ាងគត់មត់និងម៉ឺងម៉ាត់ក្លៀវក្លា តាមទស្សនវិស័យដ៏ប្រាកដនិយម គឺ កែទម្រង់គឺរស់, មិនកែ ទម្រង់ គឺស្លាប់។ ហេតុនេះ យើងពិតជាគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅពីការខិតខំពុះពារជំនះការលំបាក និង ឧបសគ្គសព្វសារពើ ដើម្បីអភិវឌ្ឍសមត្ថភាពដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបំពាក់ជាប់ជានិច្ចនូវស្មារតីនៃភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ចំពោះគោលដៅកែទម្រង់ ដែលបាន កំណត់ ប្រកបដោយសតិសម្បជញ្ញៈនៃលក្ខណៈបន្ទាន់ មហិច្ឆតា និងប្រាកដនិយម នៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាយើង ក្នុង​បុព្វហេតុបម្រើឧត្តមប្រយោជន៍​ជាតិ​និងប្រជាពលរដ្ឋកម្ពុជា​។

 

បច្ចុប្បន្ន​ គោលនយោបាយ​ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភា​ព​ច្បាស់​លាស់ ត្រូវបានកំណត់​នៅក្នុង​ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនិងនៅក្នុង​ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ក៏ប៉ុន្តែ នៅក្នុង​កម្រិតវិស័យ និង​កម្រិតក្រសួង-ស្ថាប័ន មានសេចក្ដីត្រូវ​ការ​កែលម្អ​និង​ពង្រឹង​បន្ថែម​ទៀត ​នូវការកំណត់គោលនយោ​បាយ យុទ្ធសាស្ត្រ​ និង​ផែនការសកម្មភាព ដើម្បី​ធានាសង្គតិភាព​ទៅនឹង​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការសកម្មភាពរួមរបស់រាជរដ្ឋាភិបាលផង ក៏ដូចជាដើម្បី​ធានាភាពត្រឹមត្រូវ ភាព​ច្បាស់លាស់ និងភាព​អាចវាស់វែងបាននូវ​លទ្ធផល ឬសមិទ្ធកម្ម បានផង។នៅ​ក្នុ​ង​ដំណាក់កាលទី៣នេះ ក្របខ័ណ្ឌ​ថវិកា​រយៈពេលមធ្យម ដែលរួមមាន​ក្របខ័ណ្ឌចំណូលរយៈពេលមធ្យម ក្របខ័ណ្ឌចំណាយ​រយៈពេលមធ្យម និង​ក្របខ័ណ្ឌគោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈរយៈពេលមធ្យម​ នឹង​ត្រូវ​បាន​​​រៀបចំដាក់ឱ្យ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី ទន្ទឹមនឹង​ការរៀបចំនិង​ការអនុវត្ត​​​ផែនការយុទ្ធសាស្ត្រ​ថវិកា​​​របស់​​ក្រសួង​-ស្ថាប័ន​នី​មួយ​ៗ​ ប្រកប​ដោយ​​ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និង​គណនេយ្យភាព។

jordan Sneakers | Nike Dunk Low Coast UNCL - Grailify