ទីប្រឹក្សា


 

ដើម្បីកំណត់នូវតម្លៃសម្រាប់គណនាតម្រូវការទីប្រឹក្សា ឬជំនួយបច្ចេកទេស អង្គភាពអនុវត្តគម្រោងត្រូវសិក្សាស្វែងយល់ខ្លួនឯងជាមុនពីលក្ខណៈសេវាកម្មថា តើវាមានលក្ខណៈប្រចាំដោយ ផ្អែកលើពេល ម៉ោងដែលបំពេញការងារ (Time-Based) ឬមិនប្រចាំដោយផ្អែកលើលទ្ធផលដែលសម្រេចបាន (Output Based)? តើតម្រូវការសេវាកម្មជាទីប្រឹក្សាក្នុងស្រុក ឬ ទីប្រឹក្សាអន្តរជាតិ? ខាងក្រោមជាព័ត៌មានសង្ខេបសម្រាប់ជាមូលដ្ឋានគណនាតម្លៃ។



ល.រ ប្រភេទចំណាយ អត្រា សម្គាល់
សេវាទីប្រឹក្សាក្នុងស្រុក (Time Based) ១,០០០,០០០-៨,០០០,០០០រៀល/នាក់/ខែ ការគណនាត្រូវគិតពីចំនួនខែ ដែលត្រូវការទីប្រឹក្សាសម្រាប់ឆ្នាំ ដែលគ្រោងថវិកា
សេវាទីប្រឹក្សាក្នុងស្រុក (Output Based) ៤០០,០០០-៦០០,០០០រៀល/ថ្ងៃ ការគណនាត្រូវគិតពីចំនួនថ្ងៃដែលការងារត្រូវបញ្ចប់ជាកញ្ចប់រួម

សេវាទីប្រឹក្សាអន្តរជាតិ (Time Based)
-    
ប្រាក់ហូបចុក និងស្នាក់នៅ (DSA)
-    
ប្រាក់ឈ្នួល (Fees)
-    
ថ្លៃធ្វើដំណើរ (សំបុត្រយន្តហោះ តាក់ស៊ី ទិដ្ឋាការ និងថ្លៃធ្វើ ដំណើរផ្សេងៗ)
២៨០,០០០-៥៦០,០០០រៀល/ថ្ងៃ ២,០០០,០០០-៤,៨០០,០០០រៀល/ថ្ងៃ អាចផ្អែកលើអត្រានៃថ្លៃធ្វើដំណើរក្រៅប្រទេសទៅតាមតំបន់ -សម្រាប់ថ្លៃអាហារ ស្នាក់នៅ និងធ្វើដំណើរក្នុងតំបន់ (រាប់បញ្ជូលថ្ងៃចុង សប្តាហ៍ និងថ្ងៃឈប់សំរាកផ្សេងៗ) -អាត្រានេះប្រែប្រួលទៅតាមកំរិត ជំនាញ និងភាពកម្រនៃសេវាកម្ម (រាប់តែថ្ងៃធ្វើការ-Working Days) -គិតពីចំនួនដងដែលទីប្រឹក្សាត្រូវធ្វើដំណើរមកបំពេញការងារ
សេវាទីប្រឹក្សាអន្តរជាតិ (Output Based) ប្រាក់ DSA ប្រាក់ឈ្នួល និងថ្លៃធ្វើដំណើរខាងលើក៏ជាមូលដ្ឋានសម្រាប់ការគណនាតម្លៃដែរ។​ ចំណុចខុសគ្នា គឺតម្លៃចរចារគិតជាកញ្ចប់រួម រីឯការទូទាត់គឺផ្អែកលើ លទ្ធផល មិនមែនផ្អែកលើរយៈពេលដែលបានបំពេញការងារនោះ ទេ ដូចក្នុងចំណុចទី៣ខាងលើដែរ អ្នកគ្រោងថវិកាត្រូវគិតជារួមថាការងារ (Assignment) ដែល លើកឡើងត្រូវការ រយៈពេលប៉ុន្មាន សម្រាប់ការងារទាំងមូល ​
ចំណាំៈ ទោះជាអត្រាខាងលើជាមូលដ្ឋានសម្រាប់គណនាតម្លៃ ប៉ុន្តែអត្រាជាក់ស្តែងគឺផ្អែកទៅលើការចរចារកិច្ចសន្យា បទពិសោធន៍របស់ទីប្រឹក្សាអត្រានៃប្រវត្តិការងាររបស់ទីប្រឹក្សានិងការសម្រេចចុង ក្រោយរបស់ គណៈកម្មការត្រួតពិនិត្យលទ្ធកម្ម។​ អត្រាទាំងនេះក៏ត្រូវរួមបញ្ជូលនូវពន្ធប្រាក់បៀវត្ស ឬពន្ធកាត់ទុកសម្រាប់សេវាកម្ម។

 

Authentic Sneakers | Nike News