លេខាធិការដ្ឋាន


អគ្គលេខាធិការដ្ឋាន


អគ្គលេខាធិការដ្ឋាន ​នៃគណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជា​សេនាធិការ​របស់គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ក្នុង​ការអនុវត្ត​កិច្ចការ​ប្រចាំ​ថ្ងៃរបស់ គ.ហ.ស. និងសម្របសម្រួល​ការងារជាមួយក្រុមការងារកែទម្រង់ការគ្រ​ប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង​-ស្ថាប័ន​ (.ហ.ស.) និង​គ្រប់​អង្គភាពក្រោមឱវាទ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ ព្រមទាំង​សម្របសម្រួល​​កិច្ចសហប្រតិបត្តិការ​រវាងរាជរដ្ឋាភិបាល និ​ង​​ដៃគូ​អភិវឌ្ឍន៍​ និង​សម្របសម្រួល​ការងារជាមួយកំណែទម្រង់​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល។


ទន្ទឹមនេះ អ.គ.ហ. ក៏​មាន​តួនាទី​ផ្ដល់ការគាំទ្រ​ជូនក្រសួង ស្ថាប័ន និង​អង្គភាព​នានា​ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងក្នុង​ការរៀបចំ ការអនុវត្ត និង​ការត្រួតពិនិត្យ​និងវាយតម្លៃការអនុវត្ត​កម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ។


អ.គ.ហ. ដឹកនាំ​ដោយអគ្គលេខាធិការមួយរូប អមដោយ​អគ្គលេខាធិការរងមួយចំនួន​តាម​ការចាំបាច់។​ អ.គ.ហ.មាន​ផ្នែកចំនួន ០៦ គឺ ១. ផ្នែកកំណែទម្រង់ទាំង៣ និងការគ្រប់គ្រងចំណូលមិនមែនសារពើន្ធ ២.ផ្នែក គោលនយោបាយ និងរៀបចំថវិកា, ៣.​ផ្នែកចំណូលសារពើពន្ធ, ៤.ផ្នែកអនុវត្តថវិកា, ៥.ផ្នែក​នវានុវត្តន៍ ​ផ្សព្វផ្សាយ និងកសាងសមត្ថភាព, ៦.​ផ្នែក​គាំទ្រ​ទូទៅ​និង​កសាង​សមត្ថភាព និង ៧.​ផ្នែក​រដ្ឋបាល​ ​ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ ដែលផ្នែកនីមួយៗ​ត្រូវ​ទទួលបន្ទុក​សម្រ​ប​-សម្រួល​ជាមួយ ក.ហ.ស. នៃ​​អង្គភាព​ក្រោម​ឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ និងជាមួយ ក.ហ.ស. នៃ​ក្រសួង-ស្ថាប័ន​។ ផ្នែក​នីមួយៗ​ ត្រូវ​ដឹកនាំ​ដោយប្រធានមួយរូប និង​ អនុប្រធាន​មួយចំនួន​ជាជំនួយការ។

 

Authentic Nike Sneakers | Kids Air Jordan — Ietp