វិបស្សនាប្រចាំឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយថ្នាក់ដឹក និងសហការី នៃ អ.គ.ហ. បានចូលកម្មវិធីវិបស្សនាប្រចាំឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៤ រួមមាន៖ (ទី១) ការគ្រប់គ្រង និងការអនុវត្តចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ និង (ទី២) ការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរដ្ឋបាលថ្នាក់ជាតិ (ទី៣) ការគ្រប់គ្រង និងការអនុវត្តចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និង (ទី៤) ការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. អង្គភាពក្រោមឱវាទ កសហវ. និងមន្ទីរ សហវ. រាជធានី-ខេត្ត។