រចនាសម្ព័ន្ធទ្រទ្រង់


រចនាសម្ព័ន្ធគ្រប់គ្រងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ


ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ ត្រូវបានប្រមូលផ្តុំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដើរតួជានិម្មាបនករផង និងប្រតិបត្តិករផង ខណៈចាប់ពីដំណាក់កាលទី២, ទី៣, និងទី៤ ការអនុវត្តចាប់ផ្ដើមមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងតួអង្គពាក់ព័ន្ធដែលមានវិសាលភាពអនុវត្ត រួមមាន៖ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ដែលមានតួនាទីជាប្រតិបត្តិករ។ ក្នុងន័យនេះ, យន្តការស្ថាប័នសម្រាប់អនុវត្តកម្មវិធីកែទម្រង់នេះ មានលក្ខណៈបត់បែន ដែលតម្រូវឱ្យមានការពង្រឹង ពង្រីក និងកែលម្អជាប្រចាំស្របតាមបរិការណ៍កែទម្រង់ក្នុងដំណាក់កាលនីមួយៗ