មន្រ្តីបច្ចេកទេសរៀបចំស្តង់ដាថ្លៃដើម

១- ភារកិច្ច និងការទទួលខុសត្រូវ

·       សិក្សា ស្រាវជ្រាវ និងវិភាគលើយន្តការ និងបច្ចេកទេស ដើម្បីរៀបចំស្តង់ដាថ្លៃដើម,

·       រៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការរៀបចំ ការតាមដាន និងវាយតម្លៃស្តង់ដាថ្លៃដើម ដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាពនៃការអនុវត្ត,

·       ចូលរួមប្រមូលទិន្នន័យថ្លៃ រៀបចំ ចងក្រង និងធ្វើបច្ចុប្បន្នភាពបញ្ជីស្តង់ដាថ្លៃទំនិញ និងសេវា,

·       ចូលរួមរៀបចំ ចងក្រង និងធ្វើបច្ចុប្បន្នភាព តារាងថ្លៃទំនិញ និងសេវាកម្មលើទីផ្សារ ប្រចាំខែ ប្រចាំត្រីមាស,

·       ចូលរួមតាមដាន និងវាយតម្លៃ គោលនយោបាយពាក់ព័ន្ធនឹងគោលការណ៍ថ្លៃ សម្រាប់ការគាំទ្រដល់ការរៀបចំចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព,

·       សម្របសម្រួល និងគ្រប់គ្រងបច្ចេកទេសនៃការអនុវត្តស្តង់ដាថ្លៃដើម, និងបញ្ជីស្តង់ដាថ្លៃទំនិញនិងសេវា របស់ក្រសួង-ស្ថាប័ន

·       បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំ ។

២- លក្ខណៈសម្បត្តិ

·       មានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ទាក់ទងនឹងជំនាញសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, គ្រប់គ្រង, ស្ថិតិ ឬជំនាញពាក់ព័ន្ធផ្សេងៗ,

·       មានបទពិសោធពាក់ព័ន្ធនឹងជំនាញបានរៀបរាប់ខាងលើ ជាពិសេស បទពិសោធពាក់ព័ន្ធក្នុងវិស័យសាធារណៈ យ៉ាងតិច ០៣ ឆ្នាំ,

·       មានការយល់ដឹងអំពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ, កិច្ចដំណើរគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈ,

·       មានការយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា,

·       មានសមត្ថភាពប្រើប្រាស់កម្មវិធី Microsoft Word, Excel និង Power Point បានល្អ,

·       មានសមត្ថភាពក្នុងការអាន ស្តាប់ សរសេរ និងនិយាយ ភាសាខ្មែរ និងភាសាអង់គ្លេស,

·       មានការអត់ធ្មត់ខ្ពស់ ធន់នឹងសម្ពាធការងារ មានទំនាក់ទំនងល្អជាមួយក្រុមការងារ និងចេះធ្វើការងារជាក្រុម ។

៣- អត្ថប្រយោជន៍

·       ទទួលបានប្រាក់បៀរវត្ស និងលាភការផ្សេងៗ មានលក្ខណៈប្រកួតប្រជែង  ស្របតាមជំនាញ និងបទពិសោធ,

·       មានឱកាសធ្វើការទំនាក់ទំនងជាមួយស្ថាប័នជាច្រើន  ទាំងក្នុង និងក្រៅប្រទេស,

·       មានឱកាសចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលានានា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីកសាងសមត្ថភាព របស់ខ្លួន, និង

·       មានបរិស្ថានការងារល្អ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់គ្រាន់ ដូចជាប្រព័ន្ធអ៊ីនធឺណែត និងសម្ភារផ្គត់ផ្គង់ការិយាល័យផ្សេងៗទៀត ស្របតាមតម្រូវការបំពេញការងារជាក់ស្តែង ។

- រយៈពេលបំពេញការងារ

·       កិច្ចសន្យាការងារមានរយៈពេល ១២ខែ និងអាចបន្តបានតាមសមិទ្ធផលការងាររបស់បុគ្គល និងតាមស្ថានភាព       ជាក់ស្តែង ​។


ទាញយក