មានគោលបំណងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ (Fiscal Space) ដើម្បីទ្រទ្រង់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍និងសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងបរិបទដែលស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាននិងកំពុងរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ លទ្ធផលនៃផ្នែកនេះ គឺសម្រេចឱ្យបាននូវការប្រមូលចំណូលប្រចាំឆ្នាំក្នុងរង្វង់ +/-៥% នៃច្បាប់ថវិកា ព្រមទាំងជំរុញការកែលម្អគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ ដើម្បីកៀរគរចំណូលឱ្យអស់សក្តានុពល (ការអនុវត្តការប្រមូលចំណូលពន្ធលើចំណេញមូលធន និងការត្រៀមអនុវត្តការប្រមូលចំណូលពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល) និងផ្ដល់ការ-លើកទឹកចិត្តផ្នែកសារពើពន្ធឱ្យចំគោលដៅ សម្រាប់ការលើក-កម្ពស់ភាពប្រកួតប្រជែងនិងការបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ។









ដំណឹង និងព្រឹត្តិការណ៏ 













