ដើម្បីសម្របតាមបរិបទនៃការវិវត្ដរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីបំពេញមុខងារ និងតួនាទីរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព អ.គ.ហ. បានធ្វើការរៀបចំបែងចែករចនាសម្ព័ន្ធដឹកនាំចេញជា ០៦ ផ្នែក រួមមាន ៖
១. ផ្នែកអន្តរកែទម្រង់
២. ផ្នែកស្រាវជ្រាវ និងនវានុវត្តន៍
៣. ផ្នែកអនុវត្តថវិកា
៤. ផ្នែកចំណូលសារពើពន្ធ
៥. ផ្នែកគោលនយោបាយ និងរៀបចំថវិកា
៦. ផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ។
អ.គ.ហ. ដឹកនាំដោយ អគ្គលេខាធិការមួយរូប និងអមដោយអគ្គលេខាធិការរងចំនួន ៦ រូប ជាជំនួយការ។ ក្នុងនោះអគ្គលេខាធិការរងនីមួយៗ អមដោយមន្ត្រីជំនាញមួយចំនួន ទទួលបន្ទុក ដឹកនាំ និងគ្រប់គ្រងផ្នែកចំនួនមួយ ដើម្បីសម្របសម្រួល និងទទួលខុសត្រូវជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញត្ថុសាធារណៈ ប្រចាំអគ្គលេខា-ធិការដ្ឋាន, អគ្គនាយកដ្ឋាន, អគ្គាធិការដ្ឋាន ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន។ តួនាទី និងភារកិច្ចនៃផ្នែកនីមួយៗមានកំណត់ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ ៣៤៧ សហវ.បក ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាពក្រោមឱវាទ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥។