ដំណឹង និងព្រឹត្តិការណ៏

New Lecturer Meet
ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ ២០២០

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

5 ឆ្នាំ និង 8 ខែកន្លងទៅ.
New Lecturer Meet
ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ ២០២០

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

5 ឆ្នាំ និង 7 ខែកន្លងទៅ.
New Lecturer Meet
ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែតុលា ឆ្នាំ ២០២០

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

5 ឆ្នាំ និង 4 ខែកន្លងទៅ.
New Lecturer Meet
ថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

5 ឆ្នាំ និង 2 ខែកន្លងទៅ.
New Lecturer Meet
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២១

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

4 ឆ្នាំ និង 11 ខែកន្លងទៅ.
New Lecturer Meet
ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ ២០២១

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

4 ឆ្នាំ និង 5 ខែកន្លងទៅ.

សមិទ្ធផលរបស់

បេសកកម្ម & ចក្ខុវិស័យ

បេសកកម្ម

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៤ ដោយបានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ “ការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ”។

ចក្ខុវិស័យ

ដើម្បីសម្រេចនូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានកំណត់យកតាំងពីចុងឆ្នាំ២០០៤ រហូតមកនូវអភិក្រមជាខឿន និងជាដំណាក់កាលជាយុទ្ធសាស្ត្រកែទម្រង់ដែលមានលក្ខណៈពិសេស ៣ យ៉ាងគឺ (១) ការកែទម្រង់ក្នុងខឿននីមួយៗត្រូវមានគោលបំណងស្នូលច្បាស់លាស់ឆ្លើយតបនឹងចក្ខុវិស័យនៃកម្មវិធីកែទម្រង់, (២) ការកែទម្រង់ក្នុងខឿននីមួយៗ ត្រូវជាមូលដ្ឋានសម្រាប់ការកែទម្រង់នាខឿនបន្តបន្ទាប់ និង (៣) សមិទ្ធផលដែលសម្រេចបានក្នុងខឿនមុនៗ ត្រូវបន្តពង្រឹងបន្ថែមក្នុងខឿនបន្តបន្ទាប់។ យុទ្ធសាស្ត្រនេះបានបង្ហាញអំពីមហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យឆ្លើយតបបានទៅនឹងតម្រូវការតាមបរិបទកម្ពុជាផង និងធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមឧត្តមានុវត្តន៍ជា អន្តរជាតិផង។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានឆ្លងកាត់ជា៤ ដំណាក់កាល រួមមាន៖

ដំណាក់កាលទី១៖ ភាពជឿទុកចិត្តនៃថវិកា (២០០៤-២០០៨)

មានគោលបំណងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ (Fiscal Space) ដើម្បីទ្រទ្រង់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍និងសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងបរិបទដែលស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាននិងកំពុងរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ លទ្ធផលនៃផ្នែកនេះ គឺសម្រេចឱ្យបាននូវការប្រមូលចំណូលប្រចាំឆ្នាំក្នុងរង្វង់ +/-៥% នៃច្បាប់ថវិកា ព្រមទាំងជំរុញការកែលម្អគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ ដើម្បីកៀរគរចំណូលឱ្យអស់សក្តានុពល (ការអនុវត្តការប្រមូលចំណូលពន្ធលើចំណេញមូលធន និងការត្រៀមអនុវត្តការប្រមូលចំណូលពន្ធលើប្រាក់ចំណូលរូបវន្តបុគ្គល) និងផ្ដល់ការ-លើកទឹកចិត្តផ្នែកសារពើពន្ធឱ្យចំគោលដៅ សម្រាប់ការលើក-កម្ពស់ភាពប្រកួតប្រជែងនិងការបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ។

ដំណាក់កាលទី២៖ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥)

ចំណាត់ថ្នាក់ថវិកាថ្មី ប្លង់គណនីថ្មី និងអង្គភាពថវិកា និងប្រព័ន្ធព័តមានវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ (FMIS)។

ដំណាក់កាលទី៣៖ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦-២០២២)

ការកែទម្រង់ប្រព័ន្ធ ផែនការយុទ្ធសាស្ត្រថវិកា (BSP) ថវិកាកម្មវិធី (PB) និងអង្គភាពថវិកា

ដំណាក់កាលទី៤៖ គណនេយ្យភាពសមិទ្ធកម្ម (២០២៣-២០២៧)

ការគ្រប់គ្រងនិងវាយតម្លៃលទ្ធផល និងសមិទ្ធកម្ម។

កម្រងខ្សែវីដេអូ

វីដេអូការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
បទសំភាសន៍ទី១ អ.គ.ហ

ដៃគូអភិវឌ្ឍ