១ មុខងារ ភារកិច្ច និងការទទួលខុសត្រូវ
· សម្របសម្រួល ប្រមូល និងវិភាគលើតម្រូវការរបស់អ្នកប្រើប្រាស់និងស្នើដំណោះស្រាយ
· គាំទ្រ និងត្រួតពិនិត្យជាប្រចាំរាល់មុខងារទាក់ទងនឹងម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យ (Database) ដូចជាការតាមដាននិងត្រួតពិនិត្យ ការរក្សាទុកនិងទាញត្រលប់មកវិញ ការគ្រប់គ្រងឧប្បត្តិហេតុ
· រៀបចំ និងតំឡើងសូហ្វវែរផ្សេងៗស្របតាមនិម្មាបនកម្មរបស់ប្រព័ន្ធ ឬកម្មវិធី
· ចូលរួមក្នុងការរៀបចំនិម្មាបនកម្ម និងរចនាសម្ព័ន្ធមូលដ្ឋានទិន្នន័យ
· តាមដាន និងត្រួតពិនិត្យជាប្រចាំលើដំណើរការរបស់ម៉ាស៊ីនមេដើម្បីធានាបានលទ្ធផលតាមតម្រូវការ
· ចូលរួមកំណត់ និងរៀបចំស្តង់ដារនៃម៉ាស៊ីនមេដែលប្រើប្រាស់ជាក្របខណ្ឌរួម
· ផ្ដួចផ្ដើម ជំរុញ និងស្រាវជ្រាវពីនិន្នាការវិវត្តថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការគ្រប់គ្រងម៉ាស៊ីនមេ
· បំពេញការងារផ្សេងទៀតតាមការប្រគល់ជូនពីថ្នាក់ដឹកនាំ។
២ គុណវុឌ្ឍិទូទៅ
· មានសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ, ព័ត៌មានវិទ្យា ឬប្រហាក់ប្រហែល
· មានជំនាញច្បាស់លាស់ និងប្រើប្រាស់ជាប្រចាំលើប្រព័ន្ធប្រតិបត្តិការ Linux, Ubuntu
· មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការគ្រប់គ្រងកម្មវិធីម៉ាស៊ីនមេ ឬទាក់ទងនឹងផ្នែកសុវត្ថិភាព របស់ម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យមានបទពិសោធន៍លើការប្រើប្រាស់កម្មវិធីដូចជា Kubernetes, Docker, S3, Nginx, Apache
· មានចំណេះដឹងបន្ថែមលើការគ្រប់គ្រងមូលដ្ឋានទិន្នន័យ SQL និង NoSQL
· មានចំណេះដឹងបន្ថែមទាក់ទងនឹងផ្នែកសុវត្ថិភាពរបស់ម៉ាស៊ីនមេ និងមូលដ្ឋានទិន្នន័យ
· មានជំនាញច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាបច្ចេកទេស និងចាប់យកបានលឿនទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
· មានជំនាញក្នុងការសរសេរឯកសារ និងមានទំនាក់ទំនងការងារល្អ
· អាចបំពេញការងារដោយឯករាជ្យ និងជាក្រុមបានល្អ
· មានអត្តចរិតស្លូតបូត, ស្មោះត្រង់, ឧស្សាហ៍, ព្យាយាម និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។